​ទំនាស់​ក្នុង​វង់​ផឹកស៊ី​៣​នាក់​ដេក​គុក​,​ម្នាក់​ដេកពេទ្យ​នៅ​ខេត្តបន្ទាយមានជ័យ

371
ចែករម្លែក

ដោយៈ​ប​.​ជ័យ​/​បន្ទាយមានជ័យ​:​កំហឹង​កើតឡើង​ពី​ទំនាស់​ក្នុង​វង់​ផឹកស៊ី​ទីបំផុត​៣​នាក់​ចូលដេក​គុក​,​ម្នាក់​ចូលដេក​ពេទ្យ​គឺ​ពួកគេ​ស្រវឹង​ជោគជាំ​ក៏​ឈានដល់​វ៉ៃ​គ្នា​បែកក្បាល​ហូរឈាម​របួសធ្ងន់​ស្រាល​។​តែ​ត្រូវ​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ចុះបង្ក្រាប​បាន​កាលពី​ថ្ងៃទី​៥​ខែកុម្ភ​:​ឆ្នាំ​២០១៩ ។​

​លោក​វរសេនីយ៍ទោ​ព្រហ្ម​ថេ​ង​ប្រធាន​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹងថា មិត្ត​វង់​ផឹកស៊ី​ដែល​ក្លាយជា​ជនសង្ស័យ​ទាំង​៣​នាក់ មាន​១-​ឈ្មោះ ម៉ៃ ឡា ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ។​២- ឈ្មោះ ម៉ៃ លីន ភេទ​ប្រុស អាយុ ២២​ឆ្នាំ ។​៣- ឈ្មោះ ជុំ ភក្តី​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​ទាំង​៣​នាក់ រស់នៅក្នុង​ភូមិ​តារាង​បាល់ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​.

​ជនរងគ្រោះ​ឈ្មោះ ឆាយ សុ​ភ័​ក្រ ភេទ ប្រុស អាយុ​៣៣​ឆ្នាំ​រស់នៅ​ភូមិ​តារាង​បាល់​សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ​។​ជនសង្ស័យ​ត្រូវ​ចោទ​ពីបទ​វាយ​គេ​ដោយ​ចេតនា​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត​ថ្ងៃទី​៥​ខែកុម្ភ​:​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​ដើម្បី​ចាត់ការ​ទៅតាម​ច្បាប់​៕S/