​ទំនាស់​ដ៏​រ៉ាំរ៉ៃ​ដោះស្រាយ​មិន​ចេញ​លើកគ្នា​មក​វាយកម្ទេច​បង្គោលរ​បង​

557
ចែករម្លែក

​ដោយៈ​វ៉ៃ​គោ​/​ស្វាយរៀងៈ​ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​រវាង​ប្រជាពលរដ្ឋ​និង​ប្រជាពលរដ្ឋ​ស្ថិតនៅ​ភូមិ​ព្រៃ​ឈើទាល​ឃុំ​ប្រសូត្រ​ស្រុក​ស្វាយទាប​ខេត្តស្វាយរៀង​បានក្លាយ​ទៅជា​ការ​វាយបំផ្លាញ​ទ្រព្យសម្បត្តិរ​បស់​អ្នកដទៃ​។​ក្រោយពី​ប្រជាពលរដ្ឋ​ចំនួន​៥​គ្រួសារ​បានស្នើ​ពី​អាជ្ញាធរ​ភូមិ​ឃុំ​ស្រុក​ខេត្ត​ដែល​ពាក់ព័ន្ធ​ឱ្យមក​ចុះជួយ​ដោះស្រាយ​ផ្លូវលំ​ចូល​ផ្ទះ​ពួកគាត់​ដោយមាន​ទំ​ហ៊ំ​ទទឹង​៣​ម៉ែត្រ​និង​ប្រជាពលរដ្ឋ​មួយ​គ្រួសារ​ដែលជា​ម្ចាស់​ដី​នៅ​ផ្លូវ​ដើមទី​ដី​ចូល​ភូមិ​នាពេល​កន្លងមក​។​

​ភាគី​ទាំង​ពីរបាន​ព្រមព្រៀង​នឹង​ទទួលយក​ដោយមាន​ចុះកិច្ចសន្យា​ត្រឹមត្រូវ​អស់ហើយ​។​តែ​មកដល់​បច្ចុប្បន្ន​ខ​ណៈ​ដែល​ភាគី​ខាង​ម្ចាស់​ដី​ចាប់ផ្តើម​ធ្វើ​របង​ទៅតាម​ប្លង់ដី​ដែលមាន​ស្រាប់​ចេញ​ដោយ​មន្ទីរ​ដែនដី​នគររូបនីយកម្ម​សំណង់​និង​សុរិយោដី​ខេត្តស្វាយរៀង​នោះ​បែរជា​ភាគី​ចំនួន​៥​គ្រួ​សារបាន​បដិសេធ​មិន​ទទួលយក​។​គឺ​មិន​យក​ការដោះស្រាយ​ទាំង​នោះទេ​បែរជា​នាំគ្នា​យក​កាំបិត​.​ពូថៅ​មក​វាយបំផ្លាញ​បង្គោលរបង​របស់​ភាគី​ខាង​ម្ចាស់​ដី​ទៅវិញ​។​

​តាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់​ដី​ភូមិ​ផ្លូវ​ដើមទី​ឈ្មោះ​លោក​ជិន​ឌឿ​ន​រស់នៅ​ទីកន្លែង​ទំនាស់​នោះ​បានឱ្យ​ក្រុម​អ្នក​សារ​ព័​ត៍​មាន​ដឹងថាៈ​ប្រជាពលរដ្ឋ​ទាំង​៥​គ្រួសារ​ដែល​បាន​បដិសេដ​នោះ​មានឈ្មោះ​ដូចខាងក្រោម​ទី​១.​ឈ្មោះ​កុយ សា​វ៉ុ​ន ទី​២.​ឈ្មោះ ហាយ ម​ន្ថា​.​ទី ៣. ឈ្មោះ កុយ សារ៉ាន់ ទី​.៤ ឈ្មោះ​ចាន់​ង៉ៅ​និង​ទី​៥.​ឈ្មោះ​ហាយ​ច​ន្នា​ត់​ជា​អ្នកតំណាង​ដែលជា​អ្នក​បដិសេធ​មិន​ទទួលស្គាល់​ទៅវិញ​។​

​បើតាម​លោកស្រី​មេភូមិ​ព្រៃឈើ​ទាល​.​លោក​មេឃុំ​ប្រសូត្រ​និង​មន្ត្រី​ខាង​អន្តរ​វិស័យ​ដែល​បាន​ចុះ​វាស់វែង​និង​ដោះស្រាយ​សម្របសម្រួល​ឲ្យ​ប្រជាពលរដ្ឋ​ទាំងសងខាង​នោះបាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ឱ្យដឹង​កាលពី​ចុង​សប្តាហ៍​កន្លងទៅនេះ​ថាៈ​កាលពី​ថ្ងៃទី​២៤​ខែមិថុនា​ឆ្នាំ​២០១៦​នាពេល​កន្លងមក​ភាគី​ទាំងអស់​បាន​ព្រមព្រៀងគ្នា​និង​ចុះកិច្ចសន្យា​ព្រម​ទទួលយក​ពី​ភាគី​ដី​ម្ខាង​ទៀត​ដែលមាន​ដី​ជាប់​និង​ផ្លូវ​ចូល​ភូមិ​ដែរនោះ។

​ឈ្មោះ​លោក​ព្រុំ​ស៊ីន​ក៏បាន​ឯកភាព​ឲ្យ​ដី​ចំនួន​០.៨​ម៉ែត្រ​ពី​អ័ក្ស​តាន់​(​ភ្លឺស្រែ​ពី​បុរាណ​)​។​លោក​ជិន​ឌឿ​ន​ក៍បាន​ឯកភាព​ឲ្យ​ដី​ចំនួន​២.២​ម៉ែត្រ​ពី​អ័័ក្ស​ភ្លឺ​តាន់​ទៅ​ប្រជាពលរដ្ឋ​ទាំង​៥​គ្រួសារ​សម្រាប់​ធ្វើជា​ផ្លូវ​ចូល​ផ្ទះ​គម្រប់​៣​ម៉ែត្រ​តាម​ការស្នើសុំ​ប្រាកដ​មែន​។​

​ប្រភព​ដដែល​បាន​បន្តថាៈ​ក្រោយ​ពេលដែល​ភាគី​ទាំងសងខាង​បាន​ព្រមព្រៀង​និង​ឯកភាពគ្នា​ដោយបាន​ផ្ដិតមេដៃ​ទទួលយក​ផ្លូវ​ចូល​ផ្ទះ​របស់ខ្លួន​ចំនួន ៣​ម៉ែត្រ​ពិតប្រាកដ​មែន​។​ប៉ុន្តែ​មកដល់​ថ្ងៃទី ២៨ វិច្ឆិកា​ឆ្នាំ ២០១៨​នេះ​នៅពេលដែល​ភាគី​ឈ្មោះ​ជិន​ឌឿ​ន​បានធ្វើ​របង​(​ម្ចាស់​ដី​ភូមិ​ផ្លូវ​ដើមទី​)​បានធ្វើ​របង​។​ស្រាប់តែ​ភាគី​ទាំង​៥​គ្រួសារ​បាននាំគ្នា​យ​កាំបិត​ពូថៅ​មក​វាយ​បង្គោលរបង​បេតុង​ដែល​បាន​ចាក់ពុម្ព​រួច​និង​មួយ​ដើម​ទៀត​កំពុង​ចាក់ពុម្ព​បណ្តាលឱ្យ​ខូចខាត​ហើយ​ក៏បាន​ហាមឃាត់​មិន​ឲ្យ​ខាង​លោក​ជិន​ឌឿ​ន​ធ្វើ​របង​នោះឡើយ​។​

​លោក​ជិន​ឌឿ​ន​ជា​ម្ចាស់​ដី​បាន​ឲ្យ​ដឹងថា​លោក​ធ្វើ​របង​នេះ​មិនបាន​ទៅ​រំលោភ​យក​ដី​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​៥​គ្រួសារ​នោះទេ​គឺ​លោក​ធ្វើតាម​ការវាស់វែង​រប​ស់​ភូមិ​.​ឃុំ​.​ស្រុក​.​និង​តាម​ប្លង់រឹង​ដែល​បាន​ចុះ​អនុវត្ត​ដូច​បាន​រៀបរាប់​ខាងលើ​ហើយ​លោក​ក៏បាន​សម្បទាន​ដី​ចំនួន ២.២​ម៉ែត្រ​ឲ្យ​ទៅ​ប្រជាពលរដ្ឋ​

​ទាំង​៥​គ្រួសារ​នោះ​ដើម្បី​ធ្វើជា​ផ្លូវ​ចូល​ផ្ទះ​ហើយ​លោក​ធ្វើ​របង​នៅក្នុង​ដី​ភូមិ​ផង​ដែល​ខាង​ភូមិបាល​ស្រុក​ស្វាយទាប​និង​ខេត្ត​បាន​ចុះ​វាស់វែង​និង​ធ្វើ​ប្លង់រឹង​កម្មសិទ្ធិ​រួចហើយ​ផងដែរ​។​ដោយឡែក​បើតាម​ការ​អៈ​អាង​ពី​ក្រុម​ប្រជាពលរដ្ឋ​ទាំង​៥​គ្រួសារ​នោះបាន​ឱ្យដឹងថា​ពួកគាត់​បានមក​រស់នៅ​ទីនេះ​យូរហើយ​។

​តាំងពី​សម័យ​ដើម​ពីព្រោះ​ជា​ភូមិ​ដី​កេរ​ដោយមាន​ផ្លូវ​ភ្លឺ​តាន់​ចូលក្នុង​ហើយ​នៅពេលដែល​ខាង​មន្ត្រី​ជំនាញ​ចុះមក​ធ្វើ​ប្លង់ដី​នោះ​ពួកគាត់​ពិតជា​បានស្នើ​សុំ​បើកផ្លូវ​ទំហំ​៣​ម៉ែត្រ​មែន​ដោយ​គិត​រួមទាំង​ផ្លូវ​ចាស់​ដែលមាន​ស្រាប់​។​

​ទោះបីជា​យ៉ាងណាក៏ដោយ​រហូតមកដល់​ថ្ងៃទី​៥​ខែធ្នូ​ឆ្នាំ​២០១៨​នេះ​ការសាងសង់​របង​ត្រូវបាន​ផ្អាក​ជា​បណ្តោះអាសន្ន​។​គេ​នៅ​ពុំទាន់​ឃើញ​មន្ត្រី​ជំនាញ​ពី​ខាង​សាលាខេត្ត​ស្វាយរៀង​ចុះទៅ​ទីតាំង​សមរភូមិ​ដ៏​ក្តៅគគុក​នោះឡើយ​។​ក្រៅតែពី​ខាង​សាលាស្រុក​ស្វាយទាប​បាន​កោះហៅ​ភាគី​ទាំងសងខាង​យកទៅ​ធ្វើការ​សម្របសម្រួល​ដោយ​ពុំ​ទទួលផល​ជា​ផ្លែផ្កា​នោះឡើយ​៕S/​

​ទំនាស់​ដ៏​រ៉ាំរ៉ៃ​ដោះស្រាយ​មិន​ចេញ​លើកគ្នា​មក​វាយកម្ទេច​បង្គោលរ​បង​