​ទំនាស់​ពាក្យសម្តី​!​ថៅកែ​ឡឥដ្ឋ​វាយ​ទៅលើ​ស្ត្រី​ម្នាក់​បណ្តាលឱ្យ​របួសធ្ងន់​

298
ចែករម្លែក

​ដោយ​បាយ័ន​/​ខេត្តសៀមរាប​៖​ទំនាស់​រឿង​គោ​ស៊ី​ដំណាំ​ថៅកែ​ឡឥដ្ឋ​ម្នាក់​បាន​វាយ​ទៅលើ​ផ្ទៃមុខ​ស្ត្រី​ម្នាក់​បណ្តាលឱ្យ​របួស​ជា​ទម្ងន់​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​។​ឯ​ជនបង្ក​ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ​នៃ​ស្រុក​ជីក្រែង​ឃាត់ខ្លួន​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ថ្ងៃទី​៣​ខែសីហា​ឆ្នាំ​២០១៩​ស្ថិតនៅ​ភូមិ​ប៉ាត​ត​ឃុំ​គោកធ្លក ក្រោម ស្រុក​ជីក្រែង​។​

​លោក​វរសេនីយ៍ឯក​សុខ​សុទ្ធា​វុ​ធ​អធិការនគរបាល​ស្រុក​ជីក្រែង​បានឱ្យដឹង​កាលពី​រសៀល​ថ្ងៃទី​៨​ខែសីហា​ឆ្នាំ​២០១៩​នេះ​ថា​មាន​ករណី​ហឹ​ង្សា​មួយ​បានកើត​ឡើង​រវាង​ថៅកែ​ឡឥដ្ឋ​ម្នា​ក់បាន​វាយ​ទៅលើ​ផ្ទៃមុខ​ស្ត្រី​ម្នាក់​បណ្តាលឱ្យ​រងរបួស​ជា​ទម្ងន់​។​ចំណែក​ជនបង្ក​ខាង​នគរបាល​ស្រុក​ជីក្រែង​ចុះ​ឃាត់ខ្លួន​និង​រៀបចំ​សំណុំរឿង​បញ្ជូនបន្ត​ដោយ​ចោទ​ពីបទ​ហឹ​ង្សា​ដោយ​ចេតនា ។​

​លោក​បាន​បញ្ជាក់ថា​ជន​សង្ស័យ​(​ថៅកែ​ឡឥដ្ឋ​)​មានឈ្មោះ​ហង្ស​សីហា​ភេទ​ប្រុស​អាយុ​៥២​ឆ្នាំ​រស់នៅ​ភូមិ​ប៉ាត​ត ឃុំ​គោកធ្លក​ក្រោម ស្រុក​ជីក្រែង​។​អំពី​រឿងហេតុ នៅ​ថ្ងៃកើតហេតុ​ឈ្មោះ សួន ចក់ ភេទ​ប្រុស អាយុ ៥៦​ឆ្នាំ នៅ​ភូមិ​ប៉ាត​ត ឃុំ​គោកធ្លក​ក្រោម ស្រុក​ជីក្រែង ខេត្ត សៀមរាប។ បានមក​ប្តឹង នៅ​ប៉ុស្តិ៍​គោកធ្លក​ក្រោម ដោយ​ចោទ ប្រកាន់​ទៅលើ ឈ្មោះ ហង្ស​សីហា​ដែលជា​ជនបង្ក បាន​វាយ​មកលើ​ប្រពន្ធ​របស់គាត់​ឈ្មោះ​ឈិន​ម៉ៅ​អាយុ​៤៦​ឆ្នាំ​ជាច្រើន​ដៃ​បណ្តាលឱ្យ​រងរបួស​ហើម​ពេញមុខ​។​

ជនសង្ស័យ​ដែលជា​ថៅកែ​ឡឥដ្ឋ​បាន​សារភាពថា​រូបគេ​ពិតជា​បាន​វាយ​ទៅលើ​ជនរងគ្រោះ​ចំនួន​២​ដៃ​បណ្តាលឱ្យ​ដួល​ផ្កាប់មុខ​ទៅ​លើដី​ពិតមែន​។​មូលហេតុ​មកពី​ជនរងគ្រោះ​ជេរ​បញ្ចោរ​មកលើ​រូបគាត់​។​បច្ចុប្បន្ន​សមត្ថកិច្ច​ខេត្តសៀមរាប​បានរៀបចំ​សំណុំរឿង​ទៅ​សាលាដំបូង​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​៕S/​