​ទំនាស់​រឿង​ព្រំដី​តុលាការ​ឃុំខ្លួន​ជនសង្ស័យ​បីនាក់​

370
ចែករម្លែក

ដោយៈ​សុខុម​/​ស្ទឹងត្រែងៈ​សាលាដំបូង​ខេត្តស្ទឹងត្រែង​កាលពី​ថ្ងៃទី​៨​ខែកក្កដា​ឆ្នាំ​២០១៩​កន្លងទៅនេះ​បានសម្រេច​ឃុំខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​ជា​បណ្តោះអាសន្ន​ដាក់​ក្នុង​ពន្ធនាគារ​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​អំពើ​ហឹ​ង្សា​កាប់​គ្នា​កាលពី​ថ្ងៃទី​៥​ខែកក្កដា​ឆ្នាំ​២០១៩​។​

​សូមបញ្ជាក់ថា​ករណី​ហឹ​ង្សា​នេះ​បានកើត​ឡើង​ដោយ​ប្រើ​កាំបិតផ្គាក់​និង​ពូថៅ​ដៃ​ក្នុង​ជម្លោះ​ដណ្តើម​ព្រំដី​ចម្ការ​មួយកន្លែង​នៅ​ភូមិ​មន​ឃុំ​អន្លង់​ជ្រៃ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​។​ក្រោយ​កើតហេតុ​ជនសង្ស័យ​ត្រូវ​កម្លាំង​នគរបាល​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ឃាត់ខ្លួន​ចំនួន​៤​នាក់​។​ក្នុងនោះ​មាន​ស្ត្រី​ម្នាក់​ផង​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​។​

ក្រោយពី​ស្ថាប័ន​អយ្យការ​ស៊ើប​សួររក​ភស្តុតាង​សាក្សី​មិនទាន់​គ្រប់គ្រាន់​ក៏បាន​សម្រេច​ដោះលែង​ស្ត្រី​ម្នាក់​ឱ្យនៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​រង់ចាំ​ការស៊ើបអង្កេត​បន្ត​។​ដោយឡែក​ជនសង្ស័យ​ចំនួន​៣​នាក់​រួមមាន​ទី​១​ឈ្មោះ​ឈ្មោះ ច្រឹ​ក គីន ភេទ​ប្រុស អាយុ ៤០​ឆ្នាំ​។ ទី​២​ឈ្មោះ​ពង សុខ ភេទ​ប្រុស អាយុ ៤២​ឆ្នាំ​និង​ទី​៣​ឈ្មោះ​លាង​វិសាល​ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​ត្រូវបាន​តុលា​ការចេញ​ដីការ​ឃុំខ្លួន​។​

​ជនសង្ស័យ​ទាំងបី​នាក់​រស់នៅ​ភូមិ​មន​ឃុំ​អន្លង់​ជ្រៃ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ខេត្តស្ទឹងត្រែង​។​ទំនាស់​ខាងលើ​បាន​ប្រើប្រាស់​កាំបិតផ្គាក់​ពូថៅ​ដៃ​និង​ជំ​ពាម​កៅស៊ូ​ដេញ​បាញ់​និង​កាប់​គ្នា​បណ្តាលឱ្យ​ម្នាក់​ដាច់​ដៃ​ឆ្វេង​ម្ខាង និង​ពីរ​នាក់​ទៀត​រងរបួស​ស្រាល​។​

អំពើ​ហឹ​ង្សា​នេះ​អតីត​ភ្នាក់ងារ​យក​ព័ត៌មាន​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៩​ម្នាក់ ប្រចាំខេត្ត​ស្ទឹងត្រែង បាន​ដាច់​ដៃ​ឆ្វេង​ម្ខាង​ត្រូវបាន​គេ​បញ្ជូនទៅ​ព្យាបាល នៅក្នុង​ប្រទេស​វៀតណាម ភ្លាមៗ​៕S/​