​ទំនិញ​គ្មាន​ស្លាក​សញ្ញា ​គ្មាន​អត្តសញ្ញាណ ​ត្រូវ​ចាត់ការ​តាមច្បាប់​

511
ចែករម្លែក

ដោយ​:​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​:​ទំនិញ​ណា​គ្មាន​ស្លាក​សញ្ញា​ត្រឹមត្រូវ ​គ្មាន​អត្តសញ្ញាណ​ពិតប្រាកដ​និង​ច្បាស់លាស់​ទេ​ មន្ត្រី​កាំកុងត្រូល​ត្រូវ​ចាត់ការ​តាមច្បាប់​ជា​ធរមាន​ គ្មាន​ការយោគយល់​ អធ្យាស្រ័យ​ទៀត​ទេ​ ព្រោះ​ការអប់រំ ណែនាំ​បានធ្វើ​ច្រើនលើកច្រើនសាពេក​ហើយ ។​

លោក​សាន ​វិជ្ជា​សា​រ៉ាវុធ ​ប្រធាន​កាំកុងត្រូល​សាខា​ខេត្តបន្ទាយមានជ័យ​និង​មន្ត្រី​ក្រោម​ឱ​វាទ​សហកា​ជាមួយរ​មន្ត្រី​ពាណិជ្ជកម្ម​ខេត្ត បាន​ចុះ​ពិនិត្យ ណែនាំ អប់រំ ពន្យល់​ចំណេះដឹង​ទាក់ទង​និង​ម្ហូបអាហារ ដល់​អាជីវក​លក់ដូ​រ សិស្សានុសិស្ស​ក្នុង​បរិវេណ​សាលា​បឋម​និង​វិទ្យាល័យ​ក្នុង​ក្រុង​ប៉ោយប៉ែត​ចំនួន​៦​គ្រិះ​ស្ថាន​សិក្សា កាលពី​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៩ ។​

​លោក​សាន វិជ្ជា​សា​រ៉ាវុធ បានផ្តល់​ឱ​សាន​បាទ​ថា : ” ត្រឹម​ថ្ងៃនេះ មន្ត្រី​ជំនាញ​បាន​ចុះមក​អប់រំ ណែនាំ ផ្សព្វផ្សាយ​ជា​លើកចុងក្រោយ​ហើយ​។​ចឹ​ង​បើ​អាជីវករ​ឬ​អ្នកលក់ដូរ​ចែកចាយ​ណា​នៅ​បន្ត​យក​ទំនិញ​ម្ហូបអាហារ​ដែល​គ្មាន​ស្លាក​សញ្ញា​ត្រឹមត្រូវ ​គ្មាន​អាសយដ្ឋាន​ទីតាំង​ឬ​ប្រភព​ផលិត​ទេនោះ​ មន្ត្រី​ជំនាញ​ប្រមូល​យកទៅ​ដុត​កម្ទេចចោល​។​

​ឯ​ម្ចាស់​ទំនិញ​នោះ​ត្រូវ​ឃាត់​ចាប់ខ្លួន​មក​កសាង​សំណុំរឿង​បញ្ជូនទៅ​ផ្ទ​ន្ទា​ទោស​”​។​គឺ​បើ​អាជីវករ​ឬ​យក​ទំ​និញ​ម្ហូបអាហារ​ដែល​គ្មាន​ស្លាក​សញ្ញា ​គ្មាន​ប្រភព​ទីតាំង​ផលិត​ឬ​នាំមក​ច្បាស់លាស់​លក់​ឱ្យ​សិស្សានុសិស្ស​និង​ប្រជាពលរដ្ឋ​បរិភោគ ​ហើយ​មាន​បញ្ហា​ដោយ​យថាហេតុ​នោះ ​មន្ត្រី​ជំនាញ​នឹង​ចាត់ការ​តាមច្បាប់​តឹងរ៉ឹង​បំផុត​។​ក្នុងនោះ​មន្ត្រី​ជំនាញ​បាន​ប្រមូលបាន​ទំនិញ​ហួស​កាលបរិច្ឆេទ ដូចជា ទឹកក្រូច នំ ទឹកដោះគោ មី យកទៅ​កម្ទេចចោល​ផងដែរ ។​

​សូមបញ្ជា​ក់ថា​ ការចុះពិនិត្យ​ទំនិញ​ម្ហូបអាហារ​តាម​សាលារៀន​ខ្លះ​នៅ​ខេត្តបន្ទាយមានជ័យ​នេះ​កើតឡើង​បន្ទាប់ពី​មាន​ករណី​សិស្សសាលា​បឋមសិក្សា​អូរ​អំបិល​នៅ​ក្រុង​សិរីសោភ័ណ​៤១​នាក់​បាន​ពុល​ទឹកដោះគោឆៅ​ ម៉ាក​អង្គរ​មី​ល​(AngKor Milk) កាលពី​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១ ៕S/Ha

​រូបថត : ទំនិញ​ណា​គ្មាន​ស្លាក​សញ្ញា គ្មាន​អាសយដ្ឋាន​ទេ ត្រូវ​ចាត់ការ​តាមច្បាប់ គ្មាន​ការ​អធ្យាស្រ័យ​ទៀត​ទេ​(​រូប​: ប​.​ជ៍យ )​