​ទំនិញ​ចម្រុះ​ខូចគុណភាព​ជិត​២០០​គីឡូក្រាម​ត្រូវ​មន្ត្រី​ជំនាញ​ដកហូត​

463
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តបាត់ដំបង​សហការ​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​និង​អាជ្ញាធរ​ដែនដី​កាលពី​ថ្ងៃ​ទី​១៩​ខែមិថុនា​ឆ្នាំ​២០១៩​បាន​ចុះ​ត្រួតពិនិត្យ​ផលិតផល​ទំនិញ​ដាក់តាំង​លក់​នៅ​ផ្សារ​សហគមន៍​ស្តុក​ប្រវឹក​។​ផ្សារ​នេះ​ស្ថិតនៅ​ភូមិ​ស្តុក​ប្រវឹក​ឃុំ​ស្តុក​ប្រវឹក​ស្រុក​រុក្ខ​គី​រី​ខេត្តបាត់ដំបង​។​

​ដើម្បី​ស្វែងរក​ទំនិញ​ខូចគុណភាព​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​និង​ទំនិញ​ជា​ម្ហូបអាហារ​ដែល​ដាក់​សារធាតុ​គីមី​ហាមឃាត់​ដោយ​ដកហូត​បាន​ទំនិញ​ខូចគុណភាព​ចំរុះ​ចំនួន​១៦៩​គីឡូក្រាម​យកមក​រក្សាទុក​ដើម្បី​ដុត​កម្ទេចចោល​នៅ​កមក​រក្សាទុក​ដើម្បី​ដុត​កម្ទេចចោល​នៅពេល​ក្រោយ​។​

​លោក​ប្រធាន​សាខា​បានឱ្យដឹងថា​មន្ត្រី​សាខា​កាំកុងត្រូល​ទាំងអស់​បាន​ចុះ​ធ្វើ​ការអប់រំ​ផ្សព្វផ្សាយ​ជាប្រចាំ​តាមរយៈ​បិទ​ស្ទីក​ឃឺ​នៅនឹងកន្លែង​លក់​ក្នុង​ផ្សារ​ឬ​តាម​ប្រព័ន្ធ​ផ្សាយ​ផ្សេងៗ​ទៀត។​ដើម្បីឱ្យ​ប្រជាពលរដ្ឋ​បាន​យល់ដឹង​កាន់តែច្បាស់​ពី​ផលប៉ះពាល់​សុខភាព​ដល់​អ្នកប្រើប្រាស់​និង​បាន​អំពាវនាវ​ដល់​អាជីវករ​លក់ដូរ​និង​អ្នកប្រើប្រាស់​ទាំងអស់​ថា​«​យើង​នាំគ្នា​ប្តេជ្ញា​ចូលរួម​ទប់ស្កាត់​និង​ឈប់​លក់ទំនិញ​ខូចគុណភាព​បន្តទៀត​៕S/

​ ​ ​រូប​ថ​តៈម​ន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​ចុះ​ពិនិត្យ​ទំនិញ​