​ទ្រុស្តមិត្ត​ប្លន់​យក​ម៉ូតូ​និង​ទូរស័ព្ទ​ដោយ​អារ​ដាច់​សរសៃ​បំពង់ក​សមត្ថកិច្ច​បង្ក្រាប​បាន​២​នាក់​

1013
ចែករម្លែក

​ដោយ​:​ប​.​ជ័យ​/​បន្ទាយមានជ័យ​:​ទ្រុស​មិត្ត​ប្លន់​យក​ម៉ូតូ​និង​ទូរស័ព្ទ​ដោយ​អារ​ដាច់​សរសៃ​បំពង់ក កន្លងមក​នោះ សមត្ថកិច្ច​បង្ក្រាបបាន​២​នាក់ រួច​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចេញ​ដីកាឃុំខ្លួន​បណ្តោះអាសន្ន​ហើយ​កាលពី​ថ្ងៃទី​២៩​ខែមេសា ។​​សូម​រំលឹកថា​សកម្មភាព​ប្លន់​នោះ​បង្កឡើង​កាលពី​ម៉ោង​១១​យប់​ថ្ងៃទី​២៧​ខែមេសា​ឆ្នាំ​២០១៨​នៅ​ម្ដុំ​ភ្នំ​១០០​ចំណុច​ខាងជើង​ដើម​ស្រល់​ក្នុង​បរិវេណ​កាស៊ីណូ​ផ្កាយ​៥ (​ជាប់​បណ្តោយ​ព្រំដែន​) ស្ថិត​ក្នុងភូមិ​សាមគ្គី​មានជ័យ សង្កាត់​/​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ឲ្យ​ដឹងថា : ជនរងគ្រោះ​មានឈ្មោះ ឡាង សុចិ​ន្តា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​សាមគ្គី​មានជ័យ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត​។​នៅ​មុនពេល​កើតហេតុ​នោះ​ជនសង្ស័យ​និង​ជនរងគ្រោះ​ដែលជា​មិត្តភក្តិ​បាន​បបួលគ្នា​ដើរលេង​ពេលយប់​។​លុះ​មាន​ឨ​កាស​ល្អ ជនសង្ស័យ​ម្នាក់​ជិះ​ជាមួយនិង​ម្នាក់ទៀត​ចាំ​នៅ​ទី​បង្កហេតុ​ដែលជា​ទ្រុស​មិត្ត​បានធ្វើ​សកម្មភាព​ប្លន់​យក​ម៉ូតូ​ម៉ាក MSX ពណ៌​ស ផលិត​ឆ្នាំ ២០១៥ ស្លាក​លេខ បន្ទាយមានជ័យ 1N 6287 និង​ទូរស័ព្ទដៃ​ម៉ាក Oppo មួយគ្រឿង​។​ទ្រុស្ត​មិត្ត​២​នាក់​បាន​យក​កាំបិត​តូច​ចុង​ស្រួច​អាករ ស្ទើរ​ដាច់​បំពង់ក​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង​អា​វុ​ហត្ថ​ខេត្ត​និង​ជា​ប្រធាន​ម​ន្ទិ​រ​យុត្តិធម៌​បាន​ឲ្យ​ដឹងថា​:​ពេល​មាន​ករណី​ល្មើស​នេះ អស់លោក​បាន​ដឹកនាំ​បញ្ជា​រលើ​ករណីនេះ ដោយ​ឱ្យ​មន្ត្រី​ជំនាញ​នៅ​ខេត្ត​និង​ក្រុង​ប៉ោយប៉ែត កំណត់​មុខសញ្ញា ចុះ​ស្រាវជ្រាវ ហើយ​ឈានដល់​ចាប់ខ្លួន​ជនសង្ស័យ​២​នាក់ ជា​មិត្តភក្តិ​របស់​ជនរងគ្រោះ​។​

ជនសង្ស័យ​ដែល​ឃាត់ខ្លួន​មាន ទី​១-​ឈ្មោះ គង់ ណា​លីន ហៅ​ដូង ភេទ​ប្រុស អាយុ​២២​ឆ្នាំ និង​ទី​២-​ឈ្មោះ គឹម រតនៈ ហៅ​ណាក់ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ លំនៅ​ភូមិ​ឃុំ​ជាមួយគ្នា​គឺ​រស់នៅ​ភូមិ​កណ្តាល ឃុំ​ម៉ាឡៃ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​។​សមត្ថកិច្ច​បង្ក្រាបបាន​នៅ​លំនៅ​ខាងលើ ហើយ​បាន​រឹបអូស​ម៉ូតូ​១​គ្រឿង​ជា​របស់​ជនរងគ្រោះ​ផងដែរ តែ​បាត់​ទូរស័ព្ទ ។​ជនសង្ស័យ​បាន​សារភាពថារូប​ខ្លួន​ទាំង ២ បាន​រៀប​គម្រោង​ទុកជាមុន​រយៈពេល​៧​ថ្ងៃ រួចមកហើយ​ដើម្បី​”​ធ្វើ​ស៊ី​” មិត្តភក្តិ​ព្រោះ​បើ​ទៅធ្វើ​លើ​អ្នកផ្សេង​ក៏​មិន​ងាយ​ដែរ​។ មានតែ​មិត្តភក្តិ​ដែល​ទុកចិត្ត​គ្នា ហើយ​ងាយ​ធ្វើ​ស៊ី​។​

លុះដល់​ថ្ងៃទី​២៧​ខែមេសា ឈ្មោះ ដូង បាន​ណាត់​ឈ្មោះ ណាក់ ឲ្យ​ចាំ​ខ្លួន​នៅ​ចំណុច​សាលារៀន​បឋមសិក្សា​បា​លិ​លេ​យ្យ​២។ខ្លួន​បាន​ទូរស័ព្ទ​ទៅ​បបួល​ជនរងគ្រោះ​ឲ្យ​យក​ម៉ូតូ​ជូន​ខ្លួន​ដើរលេង និង​ចូល​ក្លិប​។ប៉ុន្តែ​ពេល​ជិះ​ម៉ូតូ​ដល់​ចំណុចកើតហេតុ ស្ងាត់​និង​ផ្លូវ​រអិល ពួកគេ​បាន​យក​កូនកាំបិត មក​អាករ​ជនរងគ្រោះ​ពីក្រោយ​បណ្តាលអោយ​ដួល​ធ្លាក់​សន្លប់​។​

ដោយ​គិតថា​ជនរងគ្រោះ​មិនទាន់​ស្លាប់ជនល្មើស​បាននាំគ្នា​ចាប់ជើង​និង​ដៃ សង្កត់​ជនរងគ្រោះ​ហើយ យកមក​អារ​-​ក​ជនរងគ្រោះ​បន្ថែមទៀត រួច​បាន​រុញ​ជនរងគ្រោះ​ចូលក្នុង​ស្នាមភ្លោះ​ទឹក ហើយ​បាន​ប្លន់​យក​ទូរស័ព្ទដៃ​ម៉ាក OPPO ១​គ្រឿង និង​ម៉ូតូ របស់​ជនរងគ្រោះ​ម៉ាក់ MSX ពណ៌​ស ផលិត​ឆ្នាំ ២០១៥ ស្លាក​លេខ ប​.​ជ 1N 6287 ជិះ​ម៉ូតូ​គេចខ្លួន​។
​រីឯ ជនរងគ្រោះ​ងើប​ពី​សន្លប់​ក៏បាន​ឡើងមក​លើផ្លូវ ហើយ​ដើរ​ទៅរក​មនុស្ស​អោយជួយ​នាំទៅ​ពេទ្យ​។​ចំពោះ​ជនល្មើស ឆ្លងកាត់​ការស្រាវជ្រាវ អង្កេត ទើប​កម្លាំង​អាវុធហត្ថ​ក៏​ឈានដល់​កំណត់​មុខសញ្ញា និង​ចាប់​ជនល្មើស​ទាំង​២​បាន​បន្តបន្ទាប់ ។លោក​វរសេនីយ៍ឯក ម៉ែន ភី​រម្យ បាន​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនល្មើស រួមជាមួយ​វត្ថុតាង ទៅ​តុលាការ​ដើម្បី​ចេញ​ដីកាឃុំខ្លួន​បណ្តោះអាសន្ន​កាល​ពីថ្ងៃ​ទី​២៩​ខែមេសា​។ ចំណែក​ម៉ូតូ​និង​ទូរស័ព្ទ អាវុធហត្ថ​បានប្រគល់​ឲ្យ​ម្ចាស់​ដើម​វិញ ៕S/

​ទ្រុស្តមិត្ត​ប្លន់​យក​ម៉ូតូ​និង​ទូរស័ព្ទ​ដោយ​អារ​ដាច់​សរសៃ​បំពង់ក​សមត្ថកិច្ច​បង្ក្រាប​បាន​២​នាក់​

#