​ទ្វាទសវត្សរ៍, ​ទ្វារ, ​ទុរ្ភិក្ស, ទឡ្ហីករណៈ, ​និទាន, ​និន្ទា, និ​ន​-​ទា, ​ន័យ, ​នូវ, នៅ, ​នាង

158
ចែករម្លែក

ដោយៈ វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​

ទ្វាទសវត្សរ៍ ទ្វា​ទៈសៈ​វ័ត សំ​. ( ន​. ) (​ទ្វាទស “​ដប់​ពីរ​” + វត្ស ឬ វត្សរ “​ឆ្នាំ​”) ឆ្នាំ​ទាំង​ដប់​ពីរ​; មួយ​ខួប​ឆ្នាំ​; មួយ​ទ្វាទសវត្សរ៍ គឺ​មួយ​ខួប​ឆ្នាំ ។

ទ្វារ សំ​. បា​. ( ន​. ) ច្រក​មាន​សន្ទះ ឬ​រនាំង​សម្រាប់​បើក​បិទ​ចេញចូល : ទ្វារផ្ទះ​, ទ្វាររបង ។ ច្រក​ឬ​ប្រ​ហប់​ដែលមាន​ភ្នំ​អម​ទាំងពីរ​ខាង ឬ​ឈូងសមុទ្ទ​ជាដើម ទោះ​មាន​កោះ​ឬ​ភ្នំ​អម ទាំងពីរ​ខាង​ក្ដី មានតែ​ដីគោក​អម​ក្ដី ក៏​ហៅថា ទ្វារ ដែរ : ទ្វារកំពត​, ទ្វារសមុទ្ទ ។

ទុរ្ភិក្ស ទុ​រ្ភិ​ក ឬ ទុ​រៈ​ភិ​ក សំ​.; បា​. ( ន​. ) (​ទុព្ភិក្ខ​) ដំណើរ​ក្រ​បាយ​, ដំណើរ​អត់បាយ​ឬ​អត់ឃ្លាន : ស្រុក​កើត​ទុរ្ភិក្ស​; ច្រើន​សរសេរ​ក្លាយជា ទុរភិក្ស ។

ទឡ្ហីករណៈ ទ័ល​-​ហី​កៈ រៈណៈ ឬ​–​ក បា​.; សំ​. ( ន​. ) (​ទឡ្ហីករណ​; ទ្ឫ​ឍ​ករ​ណ​) ពាក្យ​ឬ​សេចក្ដី​ផ្សេងៗ ដែល​ទាញ​នាំយកមក​អាង ដើម្បី​ឲ្យ​មាំ : ពាក្យ​នេះ​ជា ទឡ្ហីករណៈ ឬ ជា​ទឡ្ហី​-​ករ​ណ៍ ។ និបាតសព្ទ​សម្រាប់​បញ្ជាក់​ចុះ​មកជា​ជំនួយ​សេចក្ដី​ឲ្យ​មាំ​, ឲ្យ​រឹងប៉ឹង : ពិត​, ប្រា​ដក​, មែនពិត​, មែនទែន ជាដើម ឬ ពីរដង​ទៀត​, បី​ដង​ទៀត … ជា​ទឡ្ហីករណ៍ ។

និទាន សំ​. បា​. ( ន​. ) ហេតុ​, ដើមហេតុ​, ដើមទង​គន្លង​; រឿង​, រឿងតំណាល : នាំ​និទាន​, ទាញយក​និទាន​មក​សម្ដែង ។ ខ្មែរ​យើង​ប្រើ​ជា កិ​. ក៏មាន : ស្ដាប់​គេ​និទានរឿង គឺ​ស្ដាប់​គេ​សម្ដែង​ឬ​និយាយ​រឿង ។

និន្ទា និ​ន​-​ទា សំ​. បា​. ( ន​. ) ដំណើរ​តិះដៀល​, ការរិះគន់​, ដំណៀល : មនុស្ស​ក្នុង​លោក ពុំ​អាច​ចៀសផុត​អំពី​និន្ទា​បានឡើយ ។ ឈ្មោះ​លោកធម៌​ទី ៥ ក្នុង​ពួកលោក​ធម៌​ទាំង ៨ (​ម​. ព​. លោកធម៌ ក្នុង​កាព្យ លោក ទៀតផង​) ។ ខ្មែរ​យើង​ប្រើ​ជា កិ​. ក៏មាន : កុំ​និន្ទា​គេ គឺ​កុំ​តិះដៀល​គេ ។ និន្ទាឈ្នានីស និន្ទា​ផង​ច្រណែនឈ្នានីស​ផង ។

ន័យ សំ​. បា​. ( ន​. ) (​ន​យ​) ការណែនាំ​; អធិប្បាយ​, សេចក្ដីពន្យល់​; ហេតុ​, ទំនង​, លំនាំ​… : គួរ​អ្នក​យល់​តាមន័យ​នេះ​ចុះ ព្រោះ​ត្រឹមត្រូវ​គួរ​យល់បាន​ហើយ ។

នូវ នៅ ( និ​. ) នឹង​, ហើយនឹង : ព្រះរាជវង្សានុវង្ស និង​មន្ត្រី​ធំ​តូច នូវ​អស់​ប្រជាជន​ទាំងពួង ។

នៅ ( អា​. និ​. ) ពាក្យ​ប្រាប់​ដំណើរ​សម្រេច​អំពើ​ដែល​គេ​ត្រូវធ្វើ : បុគ្គល​ធ្វើ​នូវ​អំពើ​ល្អ​ដោយ​កាយ វាចា ចិត្ត នឹង​បាន​នូវ​ផល​ល្អ …​។

នាង ( ន​. ) ដង្កូវ​សូត្រ គឺ​ដង្កូវ​ដែល​កើត​អំពី​ពង​មេអំបៅ​ជា​ដង្កូវ​បញ្ចេញ​សូត្រ​ព័ទ្ធ​សំបុក​បាំង​ខ្លួន​បាត់​, សំបុក​នោះឯង​ហៅថា សំបុកនាង ដែល​គេ​សម្រេច​ឲ្យ​កើត​បាន​មកជា​សរសៃសូត្រ : ដង្កូវនាង​, ចិញ្ចឹម​នាង​, ឲ្យ​ចំណី​នាង ។

( ន​. ) ឈ្មោះ​កូន​ចត្រង្គ​មួយ​ប្រភេទ (​មាន​ពីរ​) សម្រាប់​ដាក់​តម្រៀប​ក្បែរ​ខុន​ទាំងពីរ​ខាង (​ទុកជា​ព្រះ​អគ្គមហេសី​) ។ ម​. ព​. ចត្រង្គ ទៀតផង ។ ( បុ​. ស​. ) ពាក្យ​សម្រាប់​និយាយ​ទៅរក​មនុស្ស​ស្រី ឬ ប្រុស ដែលមាន​ចំណាស់​ថយ​ ​ជាង​ខ្លួន​ច្រើន ដោយ​ដំណើរ​លំអុតលំឱន : សុខ​សប្បាយ​ទេ​នាង ?; ទៅណា​នាង ? សម្រាប់​ហៅ​កូនប្រុស​បង្កើត​, កូនស្រី​បង្កើត ដោយ​លំអុត : អានាង​, អានាង​កូន​ខ្ញុំ​; មេ​នាង​, មេ​នាង​កូន​ខ្ញុំ ។ សម្រាប់​ហៅ​មនុស្ស​ស្រី ដែលមាន​អាយុ​តិចក្ដី ច្រើនក្ដី សូម្បី​មានយស​ស័ក្តិ​ខ្ពស់​ក្ដី​, ជា​ពាក្យ​តំណាល​ក្នុង​រឿងរ៉ាវ​ណាមួយ : ព្រះ​នាង​ពិម្ពា​យសោធរា​; នាងទេវី​; នាងសាមាវតី ៕ ​ដកស្រង់ៈ សម្បត្តិ​កញ្ញា