​ធនាគារជាតិ​នៃ​កម្ពុជា ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការស្រាវជ្រាវ​រួមគ្នា​ជាមួយ​ធនាគារកណ្តាល​កូរ៉េ​ ​

1472
ចែករម្លែក
  • 20
    Shares

​ដោយ​-​បញ្ញា​សាស្ត្រ​/​ភ្នំពេញ​-​ធនាគារជាតិ​នៃ​កម្ពុជា បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការស្រាវជ្រាវ​រួមគ្នា​ក្រោម​កម្មវិធី “​ភាពជា​ដៃគូ​ផ្តល់​ចំណេះដឹង​” ឆ្នាំ​២០១៨ លើ​ប្រធានបទ “​ទំនាក់ទំនង​រវាង​ម៉ាក្រូសេដ្ឋកិច្ច​និង​វិស័យ​ហិរញ្ញវត្ថុ​-​ការវិភាគ និង​ការអនុវត្ត​សម្រាប់​បរិបទ​សេដ្ឋកិច្ចកម្ពុជា​” ក្រោម​អធិបតីភាព លោកជំទាវ នាវ ច័ន្ទ​ថា​ណា ទេសាភិបាលរង​ធនាគារជាតិ​នៃ​កម្ពុជា និង លោក Seung Hee LEE អគ្គនាយករង​ទទួលបន្ទុក​នាយកដ្ឋាន​កិច្ចការ​អន្តរជាតិ​នៃ​ធនាគារ​កណ្តា​ក​កូរ៉េ​។

​-​លោកស្រី ជាសេរី អគ្គនាយក​បច្ចេកទេស​ធនាគារជាតិ​នៃ​កម្ពុជា និង លោក Seung Hee LEE អគ្គនាយករង​នៃ​នាយកដ្ឋាន​កិច្ចការ​អន្តរជាតិ​នៃ​ធនាគារ​កូរ៉េ ក្នុង​ពិធី​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​ស្តីពី​ការស្រាវជ្រាវ​រួមគ្នា​ក្រោម​កម្មវិធី “​ភាពជា​ដៃគូ​ផ្តល់​ចំណេះដឹង​”

​ ​ថ្លែង​ក្នុង​ពិធី​សិក្ខាសាលា កាលពី​ចុងសប្តាហ៍កន្លងទៅ នៅ​សណ្ឋាគារ​ឡឺ​រូ​យ៉ា​ល់ លោក Seung Hee LEE អគ្គនាយករង​នៃ​នាយកដ្ឋាន​កិច្ចការ​អន្តរជាតិ​នៃ​ធនាគារ​កូរ៉េ និយាយថា BOK-KPP គឺ​ជួយ​ពង្រឹង​កិច្ចសហ​ប្រតិបត្តិការ​និង​ការយោគយល់​គ្នា​រវាង​ធនាគារជាតិ​នៃ​កម្ពុជា​និង​ធនាគារ​កូរ៉េ​សម្រាប់ ឆ្នាំ​២០១៨ គឺ​ជា​​ឆ្នាំ​ទី​បី ក្នុង​ការធ្វើ​គម្រោង​នេះ “​ខ្ញុំ​ជឿថា ការបន្ត​កិច្ចប្រឹងប្រែង​នេះ​គឺ​ការពង្រឹង​ឡើងវិញ នូវ​ទំនាក់ទំនង​និង​កិច្ច​សហការ​យ៉ាង​ជិតស្និទ្ធ​រវាង​ធនាគារកណ្តាល​ទាំងពីរ​។

​-​លោកស្រី ជាសេរី អគ្គនាយក​បច្ចេកទេស​ធនាគារជាតិ​នៃ​កម្ពុជា និង លោក Seung Hee LEE អគ្គនាយករង​នៃ​នាយកដ្ឋាន​កិច្ចការ​អន្តរជាតិ​នៃ​ធនាគារ​កូរ៉េ ក្នុង​ពិធី​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​ស្តីពី​ការស្រាវជ្រាវ​រួមគ្នា​ក្រោម​កម្មវិធី “​ភាពជា​ដៃគូ​ផ្តល់​ចំណេះដឹង​”

​ ​លោក​បន្តថា ប្រធានបទ​នៃ​កិច្ច​ពិគ្រោះ​ពិភាក្សា​ឆ្នាំនេះ គឺ​ការតភ្ជាប់​ហិរញ្ញវត្ថុ និង​ម៉ាក្រូ​ហិរញ្ញវត្ថុ យើង​សម្រេច​ផ្តោត លើ​កា​រត​ភ្ចា​ប់រ​វាង​វិស័យ​ហិរញ្ញវត្ថុ ជាពិសេស​ផ្តោតលើ​វិស័យ ៤​គឺ​កាត់ដេរ សំណង់ កសិកម្ម និង​ទេសចរណ៍​។​
​បន្ថែម​លើ​នេះ យើង​និង​ធ្វើការ​សិក្សា​ទៅនឹង​ផលប៉ះពាល់​នៃបដិ​ដុល្លារ​រូបនីយកម្ម ទៅលើ​គោលនយោបាយ​ហិរញ្ញវត្ថុ ដែល​ប្រធានបទ​នេះ ហាក់បីដូច​ជាមាន​ភាព​ប្រ​គួ​ត​ប្រជែង ប៉ុន្តែ​អ្វីដែល​រកឃើញ​ពី​ការ ស្រាវជ្រាវ អាច​នឹង​ជួយ​សម្រេច​នូវ​ការអភិវឌ្ឍន៍​ទីផ្សារ​ហិរញ្ញវត្ថុ និង​កំណើនសេដ្ឋកិច្ច​ដែលមាន​និរន្ត​ភាព​។​

​ ​លោកជំទាវ នាវ ច័ន្ទ​ថា​ណា ទេសាភិបាលរង បាន​មានប្រសាសន៍ថា ការស្រាវជ្រាវ​រួមគ្នា​ទាំងពីរ​នេះ បានរួម​ចំណែក​ដល់​ការបង្កើន​សមត្ថ​ភា​ពបុ​គ្គ​លិ​ក​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា ក្នុងការ​បង្កើត​គោលនយោបាយ​រូបិយវត្ថុ​ដើម្បី​សម្រេចបាន​នូវ​ស្ថេរភាព​តម្លៃ និង​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​។ ការបន្ត​របស់ BOK-KPP ជាមួយ​ធនាគារជាតិ​នៃ​កម្ពុជា​ពិតជា​ជួយ​បង្កើន​សមត្ថភាព​បុគ្គលិក​របស់​យើង ក្នុង​ការធ្វើ​គំរូ​សម្រាប់​ទំនាក់ទំនង​ម៉ាក្រូ​ហិរញ្ញវត្ថុ​និង​សិក្សា​ពី​ការរីកចម្រើន​ពី​ម៉ាក្រូសេដ្ឋកិច្ច​ទៅ​វិស័យ​ហិរញ្ញវត្ថុ​និង​ផ្ទុយ​មកវិញ​។
​ ​កិច្ចសហការ​ដែលមាន​ប្រយោជន៍ ជាមួយ​ធនាគារកណ្តាល នឹង​បង្កើន​សមត្ថភាព​បុគ្គលិក ក្នុងការ​បង្កើត​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច ដើម្បី​សម្រេចបាន នូវ​ស្ថេរភាព​ហិរញ្ញវត្ថុ ក៏ដូចជា​ជំនាញ​ស្រាវជ្រាវ​ដែល​បច្ចុប្បន្ន​ខ្វះខាត​។

​ ​លោកស្រីក៏បាន ថ្លែងអំណរគុណ​យ៉ាង​ស្មោះ​ចំពោះ​ធនាគារកណ្តាល ដែល​បាន​ផ្តល់នូវ BOK-KPP ជាមួយ​ធនាគារជាតិ​នៃ​កម្ពុជា​និង​សាកលវិទ្យាល័យ​យ៉េន​ស៊ី​ដើម្បី​ចូលរួម​គម្រោង​នេះ​។ នេះ​គឺជា​កិច្ចសហការ​ទី​បី BOK-KPP ក្រោយពី​មាន​ផ្លែផ្កា​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ​។ កម្មវិធី​ទី 1 នៅ​ឆ្នាំ 2016 គឺជា​គំរូ​សម្រាប់​ការវិភាគ​ម៉ាក្រូសេដ្ឋកិច្ច​និង​ការព្យាករណ៍​អំពី​អតិផរណា​នៅក្នុង​ប្រទេស​កម្ពុជា​និង​ទី​ពីរ គឺ​ការវិភាគ​ជាក់ស្តែង​លើ​ទំនាក់ទំនង​រវាង​អត្រា​ប្តូរប្រាក់​និង​អតិផរណា​នៅក្នុង​សេដ្ឋកិច្ចកម្ពុជា​៕សរន

​ ​