​ធនាគារពិភពលោក​៖​សេដ្ឋកិច្ច​តំបន់​អាស៊ី​បូព៌ា​និង​ប៉ាស៊ីហ្វិក​រំពឹងថា​នឹងមាន​កំណើន​មធ្យម

301
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​កំណើនសេដ្ឋកិច្ច​នៅក្នុង​តំបន់ អាស៊ី​បូព៌ា​និង​ប៉ាស៊ីហ្វិក​ដែល​កំពុង​អភិវឌ្ឍ​ត្រូវបាន គន់គូរ​ថា​នឹង​ថមថយ​សន្ទុះ​ធ្លាក់​មក​នៅត្រឹម​៦​ភាគរយ​ក្នុង​ឆ្នាំ​២០១៩​និង​ឆ្នាំ​២០២០​ប្រៀប​ទៅនឹង​៦,៣​ភាគរយ​ក្នុង​ឆ្នាំ​២០១៨​។ ដោយ សារ តែ បញ្ហា ប្រឈម​ដែល​សេដ្ឋកិច្ចពិភពលោក​កំពុង​ជួបប្រទះ​និង​ការដាក់ ចេញ​គោលនយោបាយ​ដោយ​រដ្ឋាភិបាល​ចិន​ក្នុងការ​បន្ថយល្បឿន​ជា​ជំហានៗ​នូវ​កំណើនសេដ្ឋកិច្ច​កន្លងមក​។

យ៉ាងណាក៏ដោយ បណ្តា សេដ្ឋកិច្ច នៅ ក្នុង តំបន់​នេះ បាន​ប្រឹង​ជម្នះ​ផុតពី​ស្ថានភាព​ផ្លាស់ប្តូរ​យ៉ាង​រហ័ស របស់ ផ្សារ​ហិរញ្ញវត្ថុ​ក្នុង ឆ្នាំ ២០១៨ បាន ល្អ​គួរសម​ដោយសារ​តែមាន​ក្របខណ្ឌ​គោលនយោបាយ ប្រកបដោយ​ប្រសិទ្ធភាព​និង​គោលការណ៍​គ្រឹះ​រឹងមាំ​។​ក្នុងនោះ​រួមមាន​សេដ្ឋកិច្ច​ដែលមាន​សមាសភាគ​សម្បូ​រ​បែប អត្រា ប្តូរប្រាក់​មាន​លក្ខណៈ​បត់បែន​បាន​និង​គោលនយោបាយ​គាំទ្រ​ដ៏ រឹងប៉ឹង​។

​យោង តាម របាយការណ៍ ការ​គ្រប់ គ្រង បញ្ហា​ប្រឈម (Managing Headwinds) ការបោះពុម្ពផ្សាយ ខែមេសា ឆ្នាំ ២០១៩ របស់ ធនាគា​ពិភពលោក និង ការ ធ្វើ បច្ចុប្បន្នភាព សេដ្ឋកិច្ច​តំបន់ អាស៊ី​បូព៌ា​និង ប៉ាស៊ីហ្វិក ដែល ត្រូវ បាន ផ្សព្វ ផ្សាយ​នៅ​ថ្ងៃ​២៤​នេះ​បានឱ្យដឹងថា​ក្នុងខណៈដែល​គោលនយោបាយ ផ្នែក ពាណិជ្ជកម្ម លែង​សូវ មាន ភាពស្រពេចស្រពិល ដូច​មុន បន្តិច មែន កម្រិត ពាណិជ្ជកម្ម ទូទាំង សកល លោក ទំនង ជា នឹងមាន រក្សា​សភាព​មធ្យម ដដែល ។

​របាយការណ៍​ដដែល បាន បាន​បន្ថែម ទៀត ថា នៅក្នុង ភាគច្រើន នៃ តំបន់ នេះ តម្រូវ ការ ក្នុង ស្រុក នៅតែ​រក្សា បាន ភាព​រឹង មាំ​នៅឡើយ ដែល ជួយ សម្រាល បាន ខ្លះ នូវ​ការ ប៉ះទង្គិច បណ្តាល មក ពី​ការ ធ្លាក់ ចុះ នៃ ការ នាំចូល​។​

​លោកស្រី វិច​តូ​រី​យ៉ា ក្វា​ក្វា អនុប្រធាន ធនាគារពិភពលោក​ទ​ទួល បន្ទុក តំបន់ អាស៊ី​បូព៌ា និង ប៉ាស៊ីហ្វិក មាន ប្រសាសន៍ថា​៖ «​កំណើនសេដ្ឋកិច្ច មាន​ភាព​ធន់ របស់ តំបន់ នេះ គួរ តែ ជួយ កាត់ បន្ថយ ភាព​ក្រី ក្រ ដែល​បាន ធ្លាក់ មក​នៅ​កម្រិត ទាប រួច ទៅហើយ ក្នុង ប្រវត្តិសាស្ត្រ ឱ្យ មក​នៅ កាន់ តែ ទាប​ថែមទៀត​។ តាមពិតទៅ យើង រំពឹង ទុក​ថា នៅត្រឹម ឆ្នាំ ២០២១ ភាពក្រីក្រ ធ្ងន់ ធ្ង​រ នឹង ធ្លាក់​ច្រើន មក​នៅក្រោម ៣​ភាគរយ​។​»

​លោកស្រី​មាន ប្រសាសន៍ បន្តទៀត ថា​៖ « យ៉ាងណាក៏ដោយ ស្របពេល​គ្នា​នេះ ពលរដ្ឋ ប្រហែល ៥០០​លាន​នាក់ ក្នុង តំបន់​នេះ​នៅ តែ បន្ត ខ្វះ​សន្តិសុខ ផ្នែក​សេដ្ឋកិច្ច ហើយ ប្រឈម នឹង ហានិភ័យ ដែល​ងាយ​ធ្លាក់ចុះ ទៅ ក្នុង ភាពក្រីក្រ​វិញ ត្រង់ នេះ ជា ការ ក្រើន រំឭក​សំខាន់ មួយ អំពី ទំហំ នៃ បញ្ហា ប្រឈម ដែល មាន​ចំពោះ អ្នក ធ្វើ គោលនយោបាយ នៅ តាម ប្រទេស​នីមួយៗ​។​»

​នៅ ប្រទេស ចិន ការ បន្ថយ ល្បឿន​កំណើន សេដ្ឋកិច្ច តាម ការកំណត់ របស់ គោលនយោបាយ រដ្ឋា ភិ​បាល នឹង ធ្វើ ឱ្យ កំណើន ធ្លាក់ ចុះ មក នៅ ត្រឹម ៦,២​ភាគរយ ក្នុង ឆ្នាំ ២០១៩ និង ឆ្នាំ ២០២០ ប្រៀប ទៅនឹង អត្រា ៦,៦​ភាគរយ ក្នុង ឆ្នាំ ២០១៨​។

កំណើន​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី និង ប្រទេស​ម៉ាឡេស៊ី ត្រូវ បាន ប៉ាន់ ប្រមាណ​ទុក​ថា នឹង គ្មាន​ការ ប្រែប្រួល​ទេ​ក្នុង ឆ្នាំ​២០១៩​។ ប៉ុន្តែ អត្រា កំណើន នៅ ប្រទេស ថៃ និង ប្រទេស វៀតណាម ត្រូវ បាន គេ​រំពឹង ទុក​ថា នឹង ថមថយ​ចុះ បន្តិច​វិញ​ក្នុង ឆ្នាំនេះ​។​

​នៅ ប្រទេស ហ្វី​លិ​ពី​ន ភាពយឺតយ៉ាវ ក្នុង ការ អនុម័ត ថវិកា ជាតិ សម្រាប់ ឆ្នាំ​២០១៩ ត្រូវ បាន គេ រំពឹង ថា នឹង ជះឥទ្ធិពល​ទៅលើ កំណើន របស់ ផលិតផល​ក្នុង ស្រុប សរុប (​ផ​.​ស​.​ស​) ក្នុងឆ្នាំនេះ ។​ប៉ុន្តែ កំណើន ត្រូវ បាន រំពឹងទុក ថា នឹង​ងើបឡើង នៅ ក្នុង ឆ្នាំ ២០២០៕S/​