​ធនាគារ​អេ​ប៊ី​អេស​ម្ពោ​ធ​បើក​អគារ​ការិយាល័យ​កណ្តាល​ឡើងវិញ​

1119
ចែករម្លែក

​ដោយ​:​គឹម​ប៊ុន​/​ភ្នំពេញ​:​ធនាគារ​អេ​ប៊ី​អេ​(ABA,​សមាជិក​នៃ​សម្ពន្ធ​ធនាគារជាតិ​កាណាដា​)​បាន​សម្ពោធ​ជា​ផ្លូវការ​ឡើងវិញ​នូវ​អគារ​ការិយាល័យ​កណ្តាល​និង​អគារ​សេវា​អតិថិជន​ប្រចាំ​ការិយាល័យ​កណ្តាល​រប​ស់​ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី​១៤​ខែមីនា​ឆ្នាំ​២០១៨​ដែលមាន​ទីតាំងនៅ​ផ្លូវ​លេខ​១៤៨​តាម​បណ្តោយ​ផ្លូវ​ព្រះសីហនុ សង្កាត់​បឹ​ក​កេងកង​១ ខ័​ណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ក្រោម​អធិប​តិ​ភាព លោក​Louis Vachon នាយក​ប្រតិបត្តិ​ធានា​គារ​ជាតិ​កាណាដា និង​លោក Askhat Azhikhanov នាយក​ប្រតិបត្តិ​ធនាគារ​អេ​ប៊ី​អេ​(ABA)​។​

​ក្នុងឱកាស​នោះ​លោក​AskhatAzhikhanov​នាយក​ប្រតិបត្តិ​ធានា​គារ​ABA​មានប្រសាសន៍ថា​ការបើក​អគារ​សេវា​អតិថិជន​ប្រចាំ​ការិយាល័យ​កណ្តាល​នៅពេលនេះ​ក្នុង​គោលបំណង​ពង្រឹងគុណភាព​សេវា​អតិថិជន​ឲ្យ​កាន់តែ​ប្រសើ​ឡើង​ដើម្បី​ជាការ​ឆ្លើយតប​ទៅនឹង​កំណើន​អតិថិជន​ដែល​បន្ត​កើន​ឡើងជា​លំដាប់​។​ពិសេស​យើង​ត្រូវតែ​វិវឌ្ឍន៍​រីកចំរើន​ទៅមុខ​តាម​ពេលវេលា​និង​បំពេញតម្រូវការ​ទីផ្សារ​បច្ចុប្បន្ន​ដោយ​នាំ​កម​នូវ​អការ​ដ៍​ទំនើប​និង​ថ្មី​សន្លាង​នេះ​។​

ឥឡូវនេះ​យើង​មាន​កន្លែង​ធំ​ទូលាយ​សម្រាប់​ប្រជុំពិភាក្សា​ការងារ​ក៏ដូចជា​កិច្ចការ​និង​សកម្មភាព​កម្សាន្ត​ដើម្បី​ប្តូរ​បរិយាកាស​រប​ស់បុ​គ្គ​លិ​ក​ផងដែរ​។​ពិសេស​ជាងនេះទៀត​អគារ​សេវា​ថ្មី​នេះ​បាន​បន្ថែម​ម៉ោង​ប្រតិបត្តិការ​ព្រមទាំង​បើក​ដំណើរការ​៧​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​និង​រយ​:​ពេល​១២​ម៉ោង​ក្នុង​មួយថ្ងៃ​ដែល​នឹង​ផ្តល់​ភាពងាយស្រួល​បន្ថែមទៀត​ដល់​អតិថិជន​។​ជា​មូ​យ​នេះដែ​
​លោក​Askhat​បានបញ្ជាក់​ថា​រហូត​ក​ម​ដល់​បច្ចុប្បន្ន​ទ្រព្យសកម្ម​របស់​ធនាគា​រ​បាន​ឡើងដល់​ជាង​១៨​ប៊ី​លាន​ដុល្លារ​អា​មេ​រីក​។​បណ្តាញ​សាខា​របស់​យើង ឥឡូវ​មាន ៥៥​សាខា ជាមួយ​ផែនការ​បន្ថែម​១១​សាខា​ទៀត​នៅ​ដំណាច់​ឆ្នាំនេះ​។​មូលដ្ឋាន​អតិថិជន​ឥឡូវនេះ​កើនឡើង​ដល់ ២៥០.០០០​នាក់ ដែល ១២០,០០០​នាក់​ក្នុងចំណោម​នោះ កំពុងតែ​ប្រើប្រាស់​យ៉ាងសកម្ម​នូវ​កម្មវិធី​ទូរស័ព្ទដៃ​ដ៏​ពេញនិយម​។​

កាលពី​ឆ្នាំមុន​យើង​បាន​ផ្តួចផ្តើម​បង្កើត​កម្មវិធី​មួយចំនួន​ដែល​ពិតជា​ជួយ​ដល់​អតិថិជន​ក្នុងការ​ទាក់ទង​ក៏ដូចជា​ប្រើប្រាស់​ផលិតផល​និង​សេវា​របស់​ធនាគារ​បាន​កាន់តែ​ឆាប់រហ័ស មាន​សុវត្ថិភាព និង ងាយស្រួល​ជាមួយ​ជំនួយ​ពី​បច្ចេកវិទ្យា​។​យើង​មាន​សេវា​បើក​គណនី​អន​ឡាញ​តាម​វិ​ប​សាយ សេវា​បើក​គណនី​ដល់​កន្លែង​អតិថិជន សេវា​ទូទាត់​អន​ឡាញ​PayWay សេវា​ABA PAY ទូទាត់​មិន​ប្រើ​សាច់ប្រាក់ ក្នុង​កម្មវិធី​ទូរស័ព្ទ​របស់​យើង និង​ផលិតផល​ក៏ដូចជា​ច្រើន​ទៀត​។​នា​ឆ្នាំ​ខាងមុខ យើង​នឹង​បន្ត​នាំមក​នូវ​សេវា​ធនាគារ​ទំនើប​ឈានមុខ តាម​បច្ចេក​ព័ត៌មានវិទ្យា​គួរ​ជាទី​ទុកចិត្ត​។​

​ចំណែក​លោក Louis Vachon អគ្គនាយក និង​ជានា​យក​ប្រតិបត្តិ ធនាគារជាតិ​កាណាដា ដែល​បាន​អ​ញ្ចើ​ញ​ជា​កិត្តិយស​នាពេលនោះ​បាន​ឲ្យ​ដឹងផង​ដែរ​ថា ការវិនិយោគ​ដំបូង​របស់​ធនាគារជាតិ​កាណាដា​នៅក្នុង​ធនាគារ ABA បានចាប់ផ្តើម​តាំងពី​ឆ្នាំ​២០១៤​មក​។​ការបន្ត​ពង្រឹង​ភាពជា​ដៃគូ បាន​នាំ​ឆ្ពោះទៅរក​ជំហាន​ជោគជ័យ​ដ៏​សំខាន់​មួយ​នៅក្នុង​ឆ្នាំ​២០១៦ ជាមួយនឹង​លទ្ធកម្ម​ភាគហ៊ុន​ដ៏​ធំ​រហូតដល់​៩០%​នៅក្នុង​ធនាគារ​ABA​។

​យើង​ពិត​ជាមាន​មោទនភាព​ដោយ​ធនាគារ ABA បាន​ក្លាយជា​ផ្នែក​មួយ​នៃ​សម្ពន្ធ​ធនាគារជាតិ​កាណាដា ក្នុងការ​បម្រើសេវា​ដល់​ប្រជាជន ក៏ដូចជា​ប្រទេស​កម្ពុជា​ទាំងមូល​។​ធនាគារ​ទទួលបាន​ពានរង្វាន់​ដ៏​លេចធ្លោ​ជាច្រើន​ក្នុង​រយ​:​ពេល​ប៉ុន្មាន​ឆ្នាំនេះ ពី​ទស្សនា​វ​ដ្តី The Banker ទស្សនា​វ​ដ្តី​Euromony និង​ទស្សនា​វ​ដ្តី Global Finance ដែលជា​ទឡ្ហីករណ៍​បន្ថែ​ម​នៃ​កា​បំពេញការងារ និង​ការប្តេជ្ញាចិត្ត​ខ្ពស់​ឆ្ពោះទៅរក​ភាព​ឥតខ្ចោះ​របស់​ABA​។​ស្ថាប័ន​ទាំងពីរ​របស់​យើង ក៏មាន​គោលដៅ​រួម ប្រែក្លាយ​ខ្លួន​ឲ្យ​ទៅជា​តួអង្គ​ស្នូល​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​។​

ធនាគារ​ABA នៅតែ​បន្ត​អនុវត្ត និង​គាំទ្រ​កម្មវិធី ក៏ដូចជា​ការផ្តួចផ្តើម​ក្នុងសង្គម​ដែល​បង្កើត​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​ប្រជាពលរដ្ឋ គាំទ្រ​ន​វា​នុ​វត្ត​បច្ចេកវិទ្យា​ដែល​ពាក់ព័ន្ធ​នឹង វិស័យ​អជីវ​កម្ម​ខ្នាតតូច​និង​មធ្យម គាំទ្រ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ចំពោះ​វិស័យ​អប់រំ និង​ការកាត់បន្ថយ​ភាពក្រីក្រ​។​

នេះ​ជា​មូលហេតុ​ដែល​យើង​បាន​ចាប់​ដៃគូ​ជាមួយ​ធនាគារ​ABA និង​សមាគម​សហប្រជាជាតិ​នៅ​កាណាដា (UN-AC) ក្នុងការ​នាំមក​នូ​វក​ម្ម​វិធី​ហាត់​ការ​ផ្នែក​ហិរញ្ញវត្ថុ ដែលជា​ការពង្រីក​បន្ថែ​ម​លើ​អ្វីដែល​សម្រេចបាន​រួចហើយ​នៅ​កម្ពុជា​៕S/

​ធនាគារ​អេ​ប៊ី​អេស​ម្ពោ​ធ​បើក​អគារ​ការិយាល័យ​កណ្តាល​ឡើងវិញ​