​ធុរជន​ចិន​ខេត្ត​លាវ​និ​ញ​មក​សិក្សា​ស្វែងយល់​ពី​សក្តានុពល​សេដ្ឋកិច្ច​និង​វិស័យ​កសិកម្ម​កម្ពុជា

322
ចែករម្លែក
  • 11
    Shares

ដោយៈ​សុផល​/​ភ្នំពេញៈ​គណៈប្រតិភូ​ធុរកិច្ច​មកពី​ខេត្ត​លាវ​និ​ញ ប្រទេស​ចិន​ដែល​រួមមាន នាយក ប្រតិបត្តិ​ក្រុមហ៊ុន​និង​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​បានមក​ប្រទេស​កម្ពុជា​ដើម្បី​ពិភាក្សា​អំពី​ឱកាស​អាជីវក​ម្មខាង​ផ្នែក​កសិកម្ម និង​ដើម្បី​ជួប​ជាមួយ​ដៃគូ​ពាណិជ្ជកម្ម​កម្ពុជា ដ៏​មាន​សក្តានុពល​។​

​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​លាវ​និ​ញ និង​ក្រុមហ៊ុន Sunwah Group ដែលមាន មូលដ្ឋាន​នៅ​ទីក្រុង​ហុងកុង បានរួម​គ្នា​រៀបចំ​នូវ​ព្រឹត្តិការណ៍​ពាណិជ្ជកម្ម​មួយ​កាលពី​ព្រឹក​ថ្ងៃទី​១៣​ខែ​មិនា​ឆ្នាំ​២០១៩​នៅ​សណ្ឋាគារ​ហ្គ្រេ​ដ​ឌុ​ក​រាជធានី​ភ្នំពេញ​ដើម្បី​សិក្សា​ស្វែងយល់​ទៅលើ​ឱកាស​ក្នុង​គោលបំណង​ដើម្បី​ធ្វើឱ្យមាន​ដំណើរការឡើង​វិញ​។​នៃ​ឧស្សាហកម្ម​ចាស់​ដែលមាន​មូលដ្ឋាន​ស្ថិតនៅ​តំបន់​ភាគ​ឦសាន​ប្រទេស​ចិន​ក៏ដូចជា​បរិយាកាស​សេដ្ឋកិច្ច​អំណោយផល​ដែល​កំពុង​បង្ហាញ​នូវ​ឱកាស​ថ្មីៗ​សម្រាប់​កិច្ចសហប្រតិបត្តិការ​និង​ការអភិវឌ្ឍ​ទៅវិញ ទៅមក​ជាមួយ​ដៃគូ​ថ្មី​។​

​ព្រឹត្តិការណ៍​នេះ គឺជា​គំនិត​ផ្តួចផ្តើម​ដ៏​សំខាន់​មួយ ដែល​ដឹកនាំ​ដោយ​លោក​បណ្ឌិត Jonathan Koon-shum Choi ប្រធាន​ក្រុមហ៊ុន Sunwah Group ដើម្បី​ប្រើប្រាស់​ធនធាន​របស់​ក្រុមហ៊ុន​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​ការជួយ​ដល់​បណ្តា​ប្រទេស​ដែល​ចូលរួម​ក្នុង​គម្រោង​“​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ​”​ក្នុងការ​សហការ​ជាមួយ​ខេត្ត​លាវ​និ​ញ​ដើម្បី​អត្ថប្រយោជន៍​ទៅវិញទៅមក​។​

ភាពជោគជ័យ​នៃ​ព្រឹត្តិការណ៍​នេះ​នឹង​អាចឱ្យ​សហគ្រាស​ពាណិជ្ជកម្ម​ក្នុង​តំបន់​ទាំងពីរ​បង្កើន​ការយល់ដឹង​កាន់តែច្រើន​អំពី​គ្នា​ទៅវិញទៅមក​និង​ការផ្គត់ផ្គង់​តម្រូវការ រួមទាំង​សមត្ថភាព​របស់​ភាគី​នីមួយៗ ក្នុង​គោលដៅ​បង្កើត​ភាពជា​ដៃគូ​អាជីវកម្ម​ថ្មី​។​ក្នុងចំណោម​អ្នកចូលរួម រួមមាន លោក​Wang Wen Tian ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​, លោក Song Yanlin ប្រធាន​ផ្នែក​ពាណិជ្ជកម្ម របស់​ខេត្ត​លាវ​និ​ញ​រួមជាមួយ​សមាជិក​ដទៃទៀត នៃ​រដ្ឋាភិបាល​ប្រទេស​ចិន​។ ប្រធាន​ក្រុមហ៊ុន​មកពី​ខេត្ត​លាវ​និ​ញ​រួមមាន​លោក Johnson Choi នាយក​ប្រតិបត្តិ Sunwah Group និង​អ្នក​ធុរកិច្ច​នៅ​ប្រទេស​កម្ពុជា​។​

​គណៈប្រតិភូ​មាន​ចំណាប់អារម្មណ៍​ចង់​ពង្រីក​ឱកាស​អាជីវក​ម្មខាង​ផ្នែក​កសិកម្ម​និង​ភាពជា​ដៃគូ​រវាង​ខេត្ត​លាវ​និ​ញ​និង​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ជាពិសេស​ប្រទេស​កម្ពុជា​។ ស្ថិតក្នុង​បរិបទ​នេះ រួមជាមួយ​នឹង​គំនិត​ផ្តួចផ្តើម​“​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ​”​ធើ្វ​ឲ្យ​ព្រឹត្តិការណ៍​នេះ​បានផ្តល់​ជា​វេទិកា​សម្រាប់​ប្រធាន​ក្រុមហ៊ុន​និង​មន្ត្រី​នៃ​ភាគី​ទាំង​ពីរបាន​រៀន​និង​ពិភាក្សា​ពី​ការពង្រីក​និង​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​គ្នា​ទៅវិញទៅមក និង​ដើម្បី​ស្វែងរក​ដៃគូ​ពាណិជ្ជកម្ម​។​

​លោក​JohnsonChoi​បាន​មានប្រសាសន៍ថា​៖”​ដោយសារ​ប្រទេស​ចិន​និង​ប្រទេស​កម្ពុ​ជាមាន​ទំនាក់​ទំនងជា​ប្រពៃណី​ដ៏​យូរអង្វែង រឹងមាំ និង​ជា​មិត្តភាព​នោះ ខ្ញុំ​ជឿជាក់ថា គោលបំណង​រួម​នៃ​ព្រឹត្តិការណ៍​នេះ នឹង​បង្កើត​នូវ​ឱកាស​អាជីវកម្ម​, ទំនាក់ទំនង​ស៊ីជម្រៅ​ខាង​ផ្នែក​ពាណិជ្ជកម្ម និង​បង្កើត​ដៃគូ​អាជីវកម្ម​រួមគ្នា ដើម្បី​ពង្រីក​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​ការរីកចំរើន​សម្រាប់​ភាគី​ទាំង​២​គឺ ខេត្ត​លាវ​និ​ញ​និង​ប្រទេស​កម្ពុជា​”​។​

​លោក​បាន​បន្ថែមទៀតថា​៖”​វិនិយោគ​ខាង​វិស័យ​កសិកម្ម​នៅ​កម្ពុ​ជាមាន​ជំហរ​រឹងមាំ​ក្នុងការ​បង្កើត​សម្ព័ន្ធភាព​អាជីវកម្ម​ដ៏​រឹងមាំ​ជាមួយ​ដៃគូ​វិនិយោគ​នៅក្នុង​ខេត្ត​លាវ​និ​ញ​ហើយ​សេដ្ឋកិច្ច​នៃ​ប្រទេស​កម្ពុជា និង​ខេត្ត​លាវ​និ​ញ​បាន​ត្រៀមខ្លួន​រួចជាស្រេច​សម្រាប់​កំណើន​បន្ថែមទៀត​ការជុំរុញ​និង​ពង្រីក​ការវិនិយោគ​យ៉ាងខ្លាំង​ក្លា នៅក្នុង​វិស័យ​កសិកម្ម ក៏ដូចជា​វិស័យ​ដទៃទៀត​”៕S/

​ចំណងជើង​រូបថត​:​ព្រឹត្តិការណ៍​ពាណិជ្ជកម្ម​កាលពី​ព្រឹក​ថ្ងៃទី​១៣​ខែ​មិនា​ឆ្នាំ​២០១៩​។​ធុរជន​ចិន​មកពី​ខេត្ត​លាវ​និ​ញ​មក​សិក្សា​ស្វែងយល់​ពី​សក្តានុពល​សេដ្ឋកិច្ច​និង​វិស័យ​កសិកម្ម​កម្ពុជា (​រូប សុផល​)​