​ធំ​ក្លិនស្អុយ​ខ្លាំងពេក​ទ្រាំលែងបាន​បង្ហើម​ទ្វារ​មើលឃើញ​បុរស​ម្នាក់​ដេកស្លាប់​

184
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​បុរស​ជា​គ្រូបង្រៀន​ម្នាក់ ដេកស្លាប់​ក្នុង​បន្ទប់​ជួល រហូតដល់​ធំ​ភាយ​ក្លិនស្អុយ អ្នកជិតខាង​ទ្រាំលែងបាន រាយការណ៍​ប្រាប់​ម្ចាស់ផ្ទះ​មេភូមិ​ក៏​បង្ហើប​ទ្វារ​មើលឃើញ​លោកគ្រូ​ដេកស្លាប់ ក្នុង​សភាព​ហើម​។​ករណីនេះ​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​កាលពី​រសៀល​ថ្ងៃទី​១៩​ខែកញ្ញា​ឆ្នាំ​២០១៩​នៅ​បន្ទប់​ជួល​តាមផ្លូវ​បេតុង ក្រុមទី​៣ ភូមិ​ត្រពាំង​ល្វា​១ សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​ជនរងគ្រោះ​ឈ្មោះ​ច័ន្ទ​សុផាត​ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​មុខរបរ​គ្រូបង្រៀន​ភាសារ​អង់គ្លេស​នៅ​សង្កាត់​គោក​ឃ្លាង​ខណ្ឌ​សែន​សុខ​ស្នាក់នៅ​បន្ទប់​ជួល​កន្លែងកើតហេតុ​មាន​ស្រុកកំណើត​ភូមិ​កោះ​ថ្ម​ឃុំ​ទ​ន្លូ​ង​ស្រុក​មេមត់​ខេត្ត​ត្បូងឃ្មុំ​។​ប្រជាពលរដ្ឋ​ស្នាក់នៅ​ក្បែរ​ខាង​បានឱ្យដឹងថា​មុន​ភ្ញាក់ផ្អើល​គេ​មិន​បានឃើញ​ជនរងគ្រោះ​៥​ថ្ងៃ​ហើយ​។​

​បន្ទប់​របស់​ជនរងគ្រោះ​បិទទ្វារ​ជិត​គ្មាន​អ្នក​ចាប់អារម្មណ៍​រហូតមក​ដល់​រសៀល​ថ្ងៃទី​១៩​ខែកញ្ញា​ឆ្នាំ​២០១៩​ធំ​ក្លិនស្អុយ​ខ្លាំងពេក​ទ្រាំលែងបាន​រាយការណ៍​ប្រាប់​ទៅ​ម្ចាស់ផ្ទះ​មេភូមិ​ជួយ​ពិនិត្យ​បង្ហើប​ទ្វារ​មើលឃើញ​សព​ដេកស្លាប់​ក្នុង​សភាព​ហើម​ស្អុយ​ទើប​រាយការណ៍​ទៅ​សមត្ថកិច្ច​ចុះទៅពិនិត្យ​។​តាម​ក្រុមគ្រួសារ​បានឱ្យដឹងថា​ពួកគាត់​ទូរស័ព្ទ​មិន​ចូល​ទើប​នៅ​ព្រឹក​ថ្ងៃទី​១៩​ខែកញ្ញា​នេះ​នាំគ្នា​ធ្វើដំណើរ​មក​តាម​ដល់​បន្ទប់​ជួល​ទើប​ដឹង​ជនរងគ្រោះ​ដេកស្លាប់​ទៅវិញ ។​

​តាម​សមត្ថកិច្ច​ជំនាញ​ក្រោយ​ពិនិត្យ​កោសល្យវិច័យ​រួច​ឃើញថា​ជនរងគ្រោះ​ថ​ដេកស្លាប់​ដោយ​គាំងបេះដូង​អស់​រយៈពេល​៤​ថ្ងៃ​មកហើយ​ដោយ​ក្នុង​បន្ទប់​បិទ​ជិត​ហប់​ទើប​សាកសព​ងាយ​ហើម​ក្នុង​សភាព​បែបនេះ​៕S/​