​ធ្លាក់​កន្ទុយ​រ៉ឺម៉ក​បុក​បង្គោល​ភ្លើង​បាក់​ជ្រុល​បុក​ផ្ទះ​ពលរដ្ឋ​បង្ក​ខូចខាត

369
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​រថយន្ត​សណ្តោង​រ៉ឺម៉ក​មួយគ្រឿង​បាន​របូត គន្លឹះ​ធ្លាក់​បុក​បង្គោល​ភ្លើង​ជ្រុល​ទៅបុក​ផ្ទះ​ពលរដ្ឋ​បណ្តាលឱ្យ​រង​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ​។ តៃកុង​បើក​រត់​គេចខ្លួនបាត់ ទុក​កន្ទុយ​នៅ​កន្លែងកើតហេតុ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​បន្ទប់​ជួល ភូមិ កំរៀង សង្កាត់ កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​យប់ ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៨ ។​

​ជនរងគ្រោះ​ជា​ម្ចាស់​បន្ទប់ ឈ្មោះ ស្រ៊ី យ៉ុង ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់​ចាប់ហួយ​នៅផ្ទះ ស្នាក់នៅ​ភូម កើតហេតុ​ខាងលើ មាន​ស្រុកកំណើត​នៅ​ភូមិ ដងខ្តោង ឃុំ សន្តា ស្រុក លើកដែក ខេត្តកណ្ដាល ។

​ម្ចាស់​ផ្ទះជួល​បាន​ឲ្យ​ដឹងថា​នៅ​មុនពេល​កើតហេតុ​គាត់​កំពុង​ដេក​នៅក្នុង​បន្ទប់​ជួល​របស់គាត់ ដោយមាន​ប្រពន្ធ​ព្រមទាំង​កូនប្រុស​ម្នាក់​ព្រមទាំង​រូបគាត់​។​ស្រាប់តែ​ឮ​សន្ធឹក​រថយន្ត​ក្នុង​ល្បឿន​លឿន​បន្ទាប់មក​រថយន្ត​ខាងលើ​បាន របូត​រ៉ឺម៉ក សណ្តោង ហើយ​កន្ទុយ រ៉ឺម៉ក​បាន​ទៅបុក​បង្គោល​ភ្លើង​ជាប់ សំ​យ៉ាប​ផ្ទះជួល​គាត់ នឹង​បណ្តាល​ឲ្យ ជ្រុល​ទៅបុក​ទ្វា​បន្ទប់​ជួល​របស់គាត់​បណ្តាលឱ្យ​បាក់​សង្កត់​លើ​គាត់​រងរបួស​។​ចំណែក​ទ្វារ​ខូចខាត​ទាំងស្រុង ។

​ប្រភព​ដដែល​បាន​បន្តថា ខណៈពេល ភ្លាមៗ​នោះ តៃកុង​រថយន្ត បង្ក​ខាងលើ ឃើញ​បាក់​បង្គោល​ភ្លើង នឹង​ផ្ទះជួល របស់គាត់ រង​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ​ពេក តៃកុង រថយន្ត​ខាងលើ បាន​ឡើង​បើករថយន្ត គេចខ្លួនបាត់​ដោយ​បន្សល់ទុក កន្ទុយ​រ៉ឺម៉ក​នៅ​កន្លែងកើតហេតុ​។

​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ជា​ម្ចាស់​បន្ទប់​ជួល បាន​ប្តឹងទៅ​សមត្ថកិច្ច​ភ្លាមៗ​ផងដែរ ហើយ​បានដាក់​ពាក្យបណ្ដឹង រង់ចាំ តំណាង​មក​ដោះស្រាយ​៕S/​