​ធ្លាប់តែ​ហាង​ខារ៉ាអូខេ​កោរ​ភ្ញៀវ​លើក​នេះ​ភ្ញៀវ​កោរ​ហាង​វិញ​ម្តង​

1062
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​កន្លងមក​ធ្លាប់​ដឹង​ធ្លាប់​ឮជា​រឿយៗ​រឿងរ៉ាវ​កើតឡើង​ចំពោះ​អ្នក​និយម​ចូលចិត្ត​ទៅ​ផឹកស៊ី​រាំ ច្រៀង​នៅ​ហាង​ខារ៉ាអូខេ​ហើយ​ត្រូវបាន​ភាគី​ខាង​ម្ចាស់​ហាង​បន្លំ​គិតលុយ​លើស កោរ​ភ្ញៀវ​។​ល​។

ប៉ុន្តែ​លើក​នេះ បែ​ជា​ភាគី​ខាង​ភ្ញៀវ​កោរ​ហាង​ខារ៉ាអូខេ​វិញ​ម្តង ក្រោយពី​២​នាក់ បាននាំគ្នា​ចូល​ចូល​ផឹកស៊ី​ហាង​ខារ៉ាអូខេ រស្មី​ម៉ៃ​ដា ផ្លូវ​២០០៤ ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ​សែន​ជ័យ​។ រួមទាំង​ស្រី​កំដរ​២​នាក់​ទៀត​សរុបគ្នា​៤​នាក់ ម្ហូប​មានតែ​៤​មុខ ផឹក​អស់​មួយ​កេស​ហៅ​ថែម​មួយ​កេស អស់​រយៈពេល​៤​ម៉ោង​កន្លះ ។​

តាំងពី​វេលា​ម៉ោង​២​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០១៨ រហូតដល់​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ដដែល គិតលុយ​អស់​៩១​ដុល្លារ បែ​ជា​ខាង​ភ្ញៀវ​ស្រែក​ឡូឡា​ថា គិត​មិន​ប្រក្រតី ផ្អើល​សមត្ថកិច្ច​ចុះទៅ​សម្របសម្រួល ក៏​និយាយ​ស្តាប់​គ្នា​មិនបាន ដោយសារ​ភាគី​ភ្ញៀវ​ស្រវឹង​ជោគ ទើប​សម្រេច​នាំទៅ​ចូល​ប៉ុស្តិ៍​ប៉ូលិស ។​

​បុរស​ទាំង​២​នាក់​ជា​ភ្ញៀវ​ផឹកស៊ី​ទី​១ ឈ្មោះ មាន រ៉ូ​ណន់ អាយុ​២៦​ឆ្នាំ មុខរបរ សន្តិសុខ​ក្រុមហ៊ុន​ឯកជន ស្នាក់នៅ សង្កាត់ មនោ​រម្យ ខណ្ឌ ៧​មករា មាន​ស្រុកកំណើត ភូមិ​ទាំង​ឫស្សី ឃុំ​ពត់​ស ស្រុក​បាទី ខេត្តតាកែវ ។ ទី​២ ឈ្មោះ ធឿន វ៉ាន់​ដែន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ ស្នាក់នៅ​ជាមួយគ្នា ។ ចំណែក​ម្ចាស់​ហាង គ្រាន់តែ​ដឹងថា ជា​អ្នកមាន​ស្រុកកំណើត នៅ​ភូមិ​ឃុំ​ជាមួយគ្នា ខាង​ស្រុក​បាទី ។​

​តាម​សម្តី​បុរស​ឈ្មោះ មាន រ៉ូ​ណន់ ជា​ភ្ញៀវ បាន​ឲ្យ​ដឹង​ទាំង​សភាព​ស្រវឹង​ទោ​ទន់​ថា ខ្លួន​ចូល​ផឹកស៊ី​នៅ​ហាង​ខាងលើ គ្នា​២​នាក់ ស្រី​កំដរ​២​នាក់​ទៀត​សរុបគ្នា​៤​នាក់ នឹកឃើញ​ថា​ជា​អ្នកមាន​ស្រុកកំណើត​ជាមួយគ្នា ចូល​តាំងពី​ម៉ោង​២​អធ្រាត្រ ដល់​ន៉ោ​ង​៦​និង​៣០​នាទី​ព្រឹក ពួកគេ​ផឹក​អស់​តែ​កន្លះ​កេស​ទេ ចុះ​ហេតុអ្វី​បានជា​ហាង​គិតលុយ​អស់​ដល់​ទៅ​ស្រា​៣​កេស ស្មើ​៩១​ដុល្លារ​ទៅវិញ ទើប​គាត់​មិន​សុខចិត្ត ទាមទារ​រក​យុត្តិធម៌ ។​

​តែបើ​តាម​សម្តី​ម្ចាស់​ហាង​វិញ បាន​ឲ្យ​ដឹងថា នឹកឃើញ​ជា​អ្នក​ស្រុកភូមិ​ជាមួយគ្នា គាត់​គិត​មួយឈុត ៣០​ដុល្លារ ស្មើនឹង​ស្រា​បៀ​១​កេស ម្ហូប​ចំនួន​៤​មុខ​។ ក៏ប៉ុន្តែ​គ្រា​ដែល បុរស​ខាងលើ ចូល​ផឹកស៊ី​សរុប​ទាំងស្រី​២​នាក់​ទៀត ទាំងអស់​៤​នាក់ ផឹក​អស់​១​កេស ហៅ​ថែម​ស្រា​បៀ​១​កេស​ទៀត។

តាំងពី​ម៉ោង​២​រំលងអធ្រាត្រ ថ្ងៃទី​០៦ ខែមិថុនា រហូតដល់​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ហៅ​ដាក់​ស្រា​បៀ​៣​កេស ផឹក​អស់​ស្រា​បៀ​២​កេស​កន្លះ ទេ រួមទាំង​ទឹក​សុទ្ធ​១​ដប សល់​ស្រា​ទាំង​ប៉ុន្មាន​គាត់ ចង​វេច​ខ្ចប់​ទុក​ឲ្យ​ភ្ញៀវ​ទៀត គិតលុយ​អស់​៩១​ដុល្លារ បែ​ជា​ស្រែក​ចោទថា ហាង​កោរ​ទៅវិញ ទុក​ម៉ូតូ​ឲ្យ​ទៅ​ហាង ប្រាប់ថា​ទៅរក​លុយ បែ​ជា​ទៅប្តឹង​ប៉ូលីស ។​

​រឿងចម្រូងចម្រាស់​គ្នា​រវាង​ភ្ញៀវ និង​ម្ចាស់​ហាង​ខារ៉ាអូខេ​សមត្ថកិច្ច​ចុះទៅ សាកសួរ ជាក់ស្តែង គ្មានអ្វី​ដែលថា​ហាង​កោរ​នោះទេ ម្ហូប​គ្នា​ហៅ​បន្ថែម​ផង គិតតែ​តម្លៃ​ស្រា ភ្ញៀវ​ស្រែក​ឡូឡា​ថា​អយុត្តិធម៌ និយាយ​លែង​ទាំង​ស្តាប់​ប៉ូលិស​ទៀត​។​

​ដោយសារ​និ​យា​គ្នា​លែង​ស្តាប់ ទោះជា​ម្ចាស់​ហាង យោគយល់​នឹកថា អ្នក​ស្រុកភូមិ​ជាមួយគ្នា បញ្ចុះ​បន្ធូរបន្ថយ មក​ត្រឹមតែ​១​កេស ក៏​បុរស​ខាងលើ មិន​សុខចិត្ត ឡាំប៉ា​ដល់​ក្នុង​ប៉ុស្តិ៍ប៉ូលីស ហួស​និយាយ ដោយ​អំណាច​នៃ​សារជាតិ​ស្រវឹង ដោះស្រាយ​មិន​ចេញ មានតែ​រង់ចាំ​ឲ្យ​បុរស​រូបនោះ អង្គុយចាំ​ស្វាង​ស្រា​សិន ចាំ​និយាយ​គ្នា​ក្រោយ ៕S/​

ធ្លាប់តែ​ហាង​ខារ៉ាអូខេ​កោរ​ភ្ញៀវ​លើក​នេះ​ភ្ញៀវ​កោរ​ហាង​វិញ​ម្តង​

#