​ធ្លាប់​ជួបគ្នា​រួម​រ័ក្ស​រហូត​៩​ដង​ចុងក្រោយ​ម្តាយ​ខាង​ស្រី​ដឹង​ប្តឹង​ប៉ូលិស​ចាប់​ខាង​ប្រុស​

150
ចែករម្លែក

ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរី​៖​យុវជន​វ័យ​ជាង​ម្ភៃ​ឆ្នាំ​ម្នាក់​បាន​រង​នូវ​ការចាប់ខ្លួន​ក្រោយ​ពេលដែល​សម្ងំ​រួមភេទ​ជាមួយ​ក្មេងស្រី​ពុំទាន់​ពេញវ័យ​ម្នាក់​សម្រេច​ជាច្រើនលើក​តែ​លើកចុងក្រោយ​ត្រូវ​ម្តាយ​ខាង​ស្រី​ដឹង​ក៏​ប្តឹង​ប៉ូលិស​ចាប់​តែម្តង​។​

លោក​កាន់​ពេញ​អធិការ​ក្រុង​សែន​មនោ​រម្យ​បានឱ្យដឹងថាៈ​កាលពី​ថ្ងៃទី​១២​ខែធ្នូ​ឆ្នាំ​២០១៩​វេលា​ម៉ោង​២១​និង​៣០​នាទី​ម្ដាយ​ជនរងគ្រោះ​បាន​ប្តឹង​មក​អធិការដ្ឋាន​នគរបាល​ក្រុង​សែន​មនោ​រម្យ​ថា​មាន​ករណី​រួមភេទ​ជាមួយ​អនីតិជន​ដោយ​កើតឡើង​នៅ​ចំណុច​បន្ទប់​ជួល​ស្ថិតនៅ​ភូមិ​ដោះ​ក្រមុំ​សង្កាត់​សុខដុម​ក្រុង​សែន​មនោ​រម្យ​ខេត្តមណ្ឌលគិរី​។​

​ក្រោយ​ទទួលបាន​ការរាយការណ៍​កម្លាំង​នគរបាល​ក្រុង​បាន​ឈានទៅដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ធឿន​ម៉េង​ធ័​ង​ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​កម្មករ​មានស្រុក​កំណើត​នៅ​ភូមិ​ពាម​ក្នុង ឃុំ​ព្រែក​ក្រ​ប៉ៅ ស្រុក​កងមាស ខេត្តកំពង់ចាម​។​ជននេះ​មក ស្នាក់នៅ​បណ្ដោះអាសន្ន​ភូមិ​ពូ​ហ្យា​ម ឃុំ​សែន​មនោ​រម្យ​ស្រុក​អូររាំង​ខេត្តមណ្ឌលគិរី​។​ក្នុងនោះ​ជនរងគ្រោះ​ឈ្មោះ​រុន​ស្រី​ស​អាយុ​១៣​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​កម្មករ​មានស្រុក​កំណើត​នៅ​ភូមិ​សង្គម​ឃុំ​នាង​ទឺ​ត​ស្រុក​ដំបែ​ខេត្ត​ត្បូងឃ្មុំ​ស្នាក់នៅ​បណ្ដោះអាសន្ន​នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​

​ប្រភពពី​សមត្ថកិច្ច​បា​ន​ឱ្យដឹងទៀតថា ករណីនេះ ក្រោយ​ការសាកសួរ ភាគី​ទាំងពីរ គឺមាន​ភាព​ត្រូវរ៉ូវ​គ្នា និង​បាន​រួមភេទ​ជាមួយគ្នា​បានសម្រេច​រហូតដល់​ទៅ​៩​ដង​រួចមកហើយ​។​ដោយ​អ្នក​ទាំង​ពីរបាន​ជួបគ្នា​រយៈពេល​បី​លើក ដោយ​លើក​ទី​១​រួមភេទ​បាន​៤​ដង​,​លើក​ទី​២​បាន​៤​ដង​និង​លើកចុងក្រោយ​បាន​១​ដង​។​
​សមត្ថកិច្ច​បញ្ជាក់ទៀតថា​ជនសង្ស័យ​ជា​អ្នកធ្វើកា​ងារ​សំណង់​ជាមួយនឹង​ឪពុក​ជនរងគ្រោះ​ហើយ​អ្នក​ទាំង​ពីរបាន​ស្គាល់គ្នា​យូរ​ដែរ​ហើយ និង​បាន​ព្រមព្រៀងគ្នា​ជាច្រើនលើក​ផងដែរ​៕S/​