​ធ្វើតេស្ត​ទឹកនោម​រកឃើញ​៦​នាក់​មាន​សារធាតុ​ញៀន​នៅ​ស្រុក​កំពង់ត្រឡាច​

120
ចែករម្លែក

ដោយ​៖​សន​សក្តា​/​កម្លាំង​នគរបាល​ខេត្តកំពង់ឆ្នាំង​សហការ​ជាមួយ​នគរបាល​ស្រុក​កំពង់ត្រឡាច​និង​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​កំពង់ត្រឡាច​កាលពី​ថ្ងៃទី​១១​ខែកញ្ញា​ឆ្នាំ​២០១៩​បាន​ចុះ​ពិនិត្យ​រដ្ឋបាល​នៅ​ចំណុច​រោងចក្រ​ហ្គោល​ដិ​ន​អ៊ី​ម​ភើ​រៀល​ស្ថិតនៅ​ភូមិ​ផ្សារ​ត្រាច​ឃុំ​លង្វែក​ស្រុក​កំពង់ត្រឡាច​ខេត្តកំពង់ឆ្នាំង ។​

ក្នុង​ការចុះពិនិត្យ​រដ្ឋ​បាល​នោះបាន​ធ្វើតេស្ត​ទឹកនោម រក​សារធាតុ​ញៀន​ក្នុងចំណោម​មនុស្ស​៤៨ នាក់​ប្រុស​បាន​រក​រកឃើញ​មនុស្ស​៦​នាក់​មាន​សារធាតុ​ញៀន​។​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​និង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​ចាត់ការ​តាម​នីតិវិធី​៕S/​

#