​ធ្វើ​ចរាចរណ៍​មនុស្ស​មួយចំនួន​​នៅតែ​អត់​មាន​ពាក់មួក​សុវត្ថិភាព​

920
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​អ្នកបើកបរ​ទោចក្រយានយន្ត​មួយចំនួន​មកដល់ពេលនេះ​នៅតែ​បន្ត​ប្រព្រឹត្តល្មើស​ទោះជា​ច្បាប់​ចរាចរណ៍​ផ្លូវគោក​កំណត់​ឲ្យ​រាល់​អ្នកបើកបរ​សម្រាប់​ម៉ូតូ​ឲ្យ​មាន​ពាក់មួក​សុវត្ថិភាព​ក្តី​។​គ្រឿង​បំពាក់​មាន​កញ្ចក់​មើល​ក្រោយ​ឲ្យ​ត្រឹមត្រូវ​មិន​អនុញាត​ឲ្យ​មានការ​កែច្នៃ​ម៉ូតូ​ខុស​បច្ចេកទេស​ពី​លំនាំ​ដើម ។

មន្ត្រីនគរបាល​ជំនាញ ចុះ​អនុវត្តន៍​ឃាត់​ម៉ូតូ ប្រព្រឹត្តល្មើស​ទាំងនោះ ដើម្បី​អប់រំ ឬ​ពិន័យ ម្ចាស់​អ្នកបើកបរ ។​ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ​ពលរដ្ឋ​អ្នកបើកបរ​ភាគច្រើន​បាន​អនុវត្តន៍​គោរព​ច្បាប់​តែ​នៅមាន​មួយចំនួន​ហាក់បីដូចជា​មើលស្រាល​។​
ទោះជា​កម្លាំង​សមត្ថកិច្ច​ដាក់​គោលដៅ​ដើម្បី​ពង្រឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​គ្រប់​ទីកន្លែង​យ៉ាងណាក្តី​ដើម្បី​កាត់បន្ថយ​ការគ្រោះថ្នាក់​ចរាចរណ៍​ប៉ះពាល់​ដល់​ក្បាល នៅតែ​ឃើញ​អ្នកបើកបរ​មួយចំនួន​តូច​បើកបរ​គ្មាន​ពាក់មួក​សុ​វត្តិភាព ម៉ូតូ​គ្មាន​ដាក់​កញ្ចក់​មើល​ក្រោយ ដដែល​។​មាន​មួយចំនួន​មាន​មួក​ដែរ​តែ​មិន​ពាក់​ទាល់តែ​ឃើញ​ប៉ូលីស​បាន​លើក​មួក​យកមក​ពាក់​ក៏មាន​។​

ទង្វើរ​របស់​អ្នកបើកបរ​ទាំងនេះ ហាក់បីដូចជា​មើលស្រាល​ដល់​ច្បាប់ តែ​ទោះជា​យ៉ាងណាក្តី មន្ត្រី​ជំនាញ មន្ត្រី​អនុវត្តន៍​ច្បាប់​នៅតែ​បន្ត​បាប់​ឃាត់​ម៉ូតូ​ទាំងនោះ​ដើម្បី​ពិន័យ​តាម​គោល​ការ​ច្បាប់​អាច​រក្សាទុក​មួយថ្ងៃ​សម្រាប់​អ្នកបើកបរ​ម៉ូតូ អត់​កញ្ចក់ អត់​មួក រក្សាទុក​៣​ថ្ងៃ សម្រាប់​ម៉ូតូ​កែច្នៃ​ខុស​បច្ចេកទេស ៕S/

​ធ្វើ​ចរាចរណ៍​មនុស្ស​មួយចំនួន​​នៅតែ​អត់​មាន​ពាក់មួក​សុវត្ថិភាព​