​ធ្វើ​យុទ្ធនាការ​សុវត្ថិភាព​ចរាចរណ៍​ដើម្បី​ដាស់​ស្មារតី​ដល់​អ្នកបើកបរ​

564
ចែករម្លែក
  • 14
    Shares

​ដោយ​គូលែន​/​សៀមរាបៈ​កាល​ព្រឹក​ថ្ងៃទី​១​ខែកុម្ភៈ​ឆ្នាំ​២០១៩​លោក​ពិន​ប្រាកដ​អភិបាលរង​ខេត្តសៀមរាប និង ក្រុមការងារ​លេខាធិកា​រដ្ឋា​ន នៃ​គណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប​និង​ស្នងការ​នគរបាល​ខេត្តសៀមរាប។

កម្លាំង​បាន​ចុះ​ធ្វើ​យុទ្ធនាការ​សុវត្ថិភាព​ចរាចរណ៍​ដើម្បី​ពញ្ញាក់​ស្មារតី​ដល់​អ្នកប្រើប្រាស់​ផ្លូវ​ឱ្យ​មានការ​ប្រុង ប្រយ័ត្ន នៅតាម​បណ្តោយ​ជាតិ​លេខ​៦ ស្ថិតក្នុង​ភូមិ​ធ្លក​អណ្តូង សង្កាត់ ស្លរ​ក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​លោក គឹម ប៊ុណ្ណា ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តសៀមរាប បាន​បញ្ជាក់ថា នៅក្នុង​យុទ្ធនាការ​សុវត្ថិភាព​ចរាចរណ៍​ខាងលើនេះ​គឺមាន​ការចែកជូន​នូវ​ឯកសារ​ពាក់ព័ន្ធ​នឹង​ច្បាប់​ស្តីពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​និង​ការរៀបចំ​ជា​កម្មវិធី​សួរ​ឆ្លើយ​សំណួរ​ស្តីពី​ច្បាប់​និង​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និង​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក មុន​ពិធីបុណ្យ​ចូលឆ្នាំ​ចិន វៀតណាម​។​

​លោក​បាន​បន្តថា​ជា​លទ្ធផល​នៅក្នុង​យុទ្ធនាការ​នេះ​បាន​ចែកជូន​នូវ​សម្ភារ​មួយចំនួន​ដូចជា​៖​មួកសុវត្ថិភាព ៣៥​មួក​, សៀវភៅ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ២០០​ក្បាល​, សៀវភៅ​អ្វីដែល​អ្នកបើកបរ​ម៉ូតូ​ត្រូវ​យល់ដឹង ២០០​ក្បាល​, ខិត​បណ្ណ​ជំនួយស្មារតី​ស្តីពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ៨០០ ច្បាប់ ,​ផ្លិត​សុវត្ថិភាព (​ជំ​ហ៊ាន​សុវត្ថិភាព​) ២០​ផ្លិត​, ផ្ទាំង សញ្ញា​ចរាចរណ៍ , ថ្មើ​ជើង​, ការកំណត់​ទំហំ​ទ្រុង​រថយន្ត សរុប​ចំនួន ៦០​ផ្ទាំង​, ចំណាំងផ្លាត ចំនួន​៤០០, កាត​សុវត្ថិភាព​ចំនួន ៥០០, និង សីលធម៌​១០​ចំណុច ចំនួន​១០០​សន្លឹក​៕S/