​នគរបាលចាប់បាន​រថយន្ដ​ដឹកឈើ​មួយគ្រឿងនៅខេត្តស្ទឹងត្រែង

168
ចែករម្លែក

ដោយ​:​សុខុម​/​ស្ទឹងត្រែង​:​កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង ចាប់បាន​រថយន្ដ​ដឹកឈើ​ល្មើសច្បាប់​មួយគ្រឿង​នៅ​ថ្ងៃទី ៩​ខែមីនា​ឆ្នាំ​២០២០​។​
លោក​វរសេនីយ៍ឯក​វ៉ា​សុផាន់​នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​បាន​ប្រាប់ថា​រថយន្ត​ដឹកឈើ​នេះ​ដឹក​ចេញ​មកពី​ឃុំ​ស្រែគរ​ថ្មី​ឆ្លងកាត់​តាមផ្លូវ​ក្រាល​ក្រួស​ក្រហម​ឃុំ​ភ្លុក​ឃុំ​កំ​ភុ​ន​ឃុំ​សាម​ឃួ​យ​ស្រុក​សេ​សាន​ចូល​មករក​ទីផ្សារ​ក្នុង​ទី​រួម​ខេត្តស្ទឹងត្រែង​។​សមត្ថកិច្ច​យើង​ស៊ើប​ដឹង​ទើប​តាម​ក្រោយមក​ស្ទាក់​ចាប់បាន​នៅ​ទីប្រជុំជន​ភូមិ​រា​ជានុ​គោល​សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង​។​

ក្រោយពី​បង្ក្រាប​រថយន្ត​និង​ឈើ​យើង​បានប្រគល់​ជូនទៅ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​។​មន្ដ្រី​រដ្ឋា​បាល​ព្រៃឈើ​បាន​ប្រាប់ថា វត្ថុតាង ប្រភេទ​ឈើ​បេង មាន​ចំនួន​138​ដុំ ស្មើ 1,901 ( មួយ​ម៉ែត្រគូប​ប្រាំបួន​ផ្លាន​) បានប្រគល់​ជូន​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ដោយឡែក​មធ្យោបាយ​បម្រើ​ឲ្យ​បទល្មើស​ជា​រថយន្ត​សាំ​យ៉ុង បាន​រក្សាទុក នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី បន្ត​នីតិវិធី​។​

​ប្រភពព័ត៌មាន រាយការណ៍​ចេញពី​ឃុំ​ស្រែគរ បាន​ប្រាប់ថា រថយន្ត​សាំ​យុង ដែល​ពាក់​ស្លាក​លេខ ភ្នំពេញ 2AC-94 14 ដែលមាន បិទ​សញ្ញា​ពណ៌​ផ្កាឈូក​នៅ​ខាងក្រោម ជា​សញ្ញា​សម្គាល់ របស់​ឈ្មោះ វ៉ាន់ ណាន់ ជា​ប្រជាពលរដ្ឋ នៅ​ឃុំ​ខ្សាច់​ថ្មី មក​យកប្រពន្ធ​នៅ​ឃុំ​ស្រែគរ​។​ប្រកបមុខរបរ ដឹកឈើ មក​លក់​ឱ្យ​សិប្បកម្ម នៅក្នុង​ខេត្តស្ទឹងត្រែង ហើយនឹង​មួយចំនួន​គឺ​លក់ បន្ត​ឱ្យ​ក្រុម​រថយន្ដ​សាំ​យ៉ុង ទៅ​ភ្នំពេញ ។​

​ក្រោមរូបភាព​ដឹក​អ្នកដំណើរ​នេះ​ជា​យូរណាស់​មកហើយ ហើយក៏​ត្រូវបាន​សមត្ថ​កិច្ច ខិលខូច​មួយចំនួន​តូច​ឆ្លៀតឱកាស​សំឡុត​គំរាម​យកលុយ​រួច​បិទបាំង​របាយការណ៍​ជាច្រើន​ករណី​ហើយ​ដែរ​។​ក៏ប៉ុន្តែ​ករណី​ចុង​ក្រោយនេះ​ប្រហែលជា​បែក​រឿង​ដល់​មេ​អង្គភាព​ធំ​ទើប​បញ្ជា​អោយ​ដេញចាប់​មិនទាន់​ម្ចាស់​ឡាន​ដឹកឈើ​បានត្រឹមតែ​ឡាន​និង​ឈើ​ប្រគល់ជូន​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ម្ចាស់​ឈើ​និង​ឡាន​រួចខ្លួន​៕S/​