​នគរបាល​ខណ្ឌមានជ័យ​ឃាត់ខ្លួន​ចោរលួច​ម៉ូតូ​២​នាក់

660
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​នៅ​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៨ កាលពី​វេលា​ម៉ោង​២​រំលង​អា​ធ្រា​ត្រ កម្លាំង​នគរបាល​ប៉ុស្តិ៍​ចាក់អង្រែលើ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ពីបទ​ប៉ុនប៉ង​លួច​យក​ម៉ូតូ នៅ​ចំណុច​ផ្លូវ​៦០​ម៉ែត្រ ក្រុមទី​៨ ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ។​

​ជនសង្ស័យ​ទាំង ២​នាក់​នេះ មាន​១-​ឈ្មោះ សុខ ធី ហៅ ក្តី ភេទ​ប្រុស អាយុ​២១​ឆ្នាំ​មុខរបរ​រើស​អេតចាយ ។​២-​ឈ្មោះ ផល្លី យ៉ាង ភេទ​ប្រុស អាយុ ១៩​ឆ្នាំ ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ប្ញ​ស្សី សង្កាត់ ស្ទឹងមានជ័យ​ទី​២ខណ្ឌមានជ័យ មុខរបរ​រើស​អេតចាយ ។​

ក្នុងនោះ សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង ម៉ូតូ​១​គ្រឿង​ម៉ាក​សេ​១០០​កូរ៉េ​(​ម៉ូតូ​ចាស់​)​គ្មាន​ស្លាក​លេខ​,​ដែក​ចុង​ស្រួច​ចំនួន​០១,​សោរ​បំពង់​លេខ​៨​ចំនួន​០១ និង មួក​កាតឹប ពណ៍​ខ្មៅ ចំនួន​០១ ។​​បច្ចុប្បន្ន​ជនសង្ស័យ ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕S/​