​នគរបាល​ខណ្ឌ​ពោធិ​សែន​ជ័យ​ចាប់​ជនសង្ស័យ​៤​នាក់​និង​ថ្នាំញៀន​៥៧​កញ្ចប់​

301
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​ជនសង្ស័យ​ចំនួន​៤​នាក់​ស្រី​ម្នាក់​ត្រូវបាន​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ​សែន​ជ័យ ស្រាវជ្រាវ​ចាប់ខ្លួនបាន​ដកហូត​បាន​ថ្នាំញៀន​ចំនួន​៥៧​កញ្ចប់​ម៉ូតូ​៣​គ្រឿង​សម្ភារៈ​ពាក់ព័ន្ធ​មួយចំនួន​។​កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​២១​ខែមករា​ឆ្នាំ​២០២០​នៅ​បន្ទប់​ជួល​លេខ​៣​ផ្លូវលំ​ភូមិ​ត្រពាំង​ទា​សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ ។​

ក្នុង​ប្រតិ​ត្ត​ការ​នេះ​ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​វរសេនីយ៍ទោ​មន​វុ​ធី​អធិការនគរបាល​ខណ្ឌ​ពោធិ​សែន​ជ័យ​,​លោក​វរសេនីយ៍ត្រី​ភួង​បូ​ណា​អធិការរង​ទទួលបន្ទុក​ផ្នែក​គ្រឿងញៀន​កម្លាំង​ជំនាញ​ក្រោយពី​សហការ​ល្អជា​មួយ​បងប្អូន​ពលរដ្ឋ​ស្រាវជ្រាវ​ឈានដល់​ចាប់ខ្លួន​ជនសង្ស័យ​បាន​៤​នាក់ ។​

​ជន​ត្រូវ​ឃាត់ខ្លួន ទី​១ ឈ្មោះ ចាន់ រិទ្ធី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ​។ ទី​២ ឈ្មោ​៖ ភឿន ទូច ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​។ ទី​៣ ឈ្មោះ រឿន ថា​វី ភេទ​ស្រី អាយុ​២៩​ឆ្នាំ ទី​៤ ឈ្មោះ កង សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ។​សមត្ថកិច្ច​ដកហូត​បា​ន ថ្នាំញៀន​ចំនួន​៥៧​កញ្ចប់ ជញ្ជីង​ថ្លឹង​ថ្នាំ​២ ម៉ូតូ​៣​គ្រឿង ឧបករណ៍​ជក់ និង​សម្ភារៈ​មួយចំនួនទៀត រួច​នាំខ្លួន​ទៅ​សាកសួរ​នៅ​ផ្នែក​ជំនាញ​ខណ្ឌ​ពោធិ​សែន​ជ័យ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី ៕S/​