​នគរបាល​ខណ្ឌ​ពោធិ​សែន​ជ័យ​ដេញចាប់​ជនសង្ស័យ​បាន​២​នាក់​

376
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ ជនសង្ស័យ​២​នាក់​បាន​ឆក់​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​តាម​ដងផ្លូវ ទីសាធារណៈ ត្រូវបាន​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ​សែន​ជ័យ​ចាប់ខ្លួន​ក្រោយពី​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​។​ករណីនេះ​បានកើត​ឡើង នៅមុខ​ព្រលាន ភូមិ​ព្រៃទា​១ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ​កាលពី​ល្ងាច ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៩ ។​

​ជនសង្ស័យ​ទាំង​២​នាក់ ឃាត់ខ្លួន​បាន ទី​១ ឈ្មោះ ចាន់ គង្គា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​ទី​២ ឈ្មោះ ញឹ​ប បូរ៉ាត់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​។​ជនសង្ស័យ​ទាំង​២​នាក់​មាន​ទីលំនៅ​ភូមិ​ព្រៃទា​១ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ ។ ក្នុង​ប្រតិបត្តិការ​ខាងលើ សមត្ថកិច្ច ដកហូត​បាន​ម៉ូតូ មួយគ្រឿង​ម៉ាក ស្កុប​ពី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1FD-2169 ជា​មធ្យោបាយ ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព ។​

​ក្រោយពី​ចាប់ខ្លួនបាន​ជនសង្ស័យ​ទាំង​២​នាក់​រួមជាមួយ​ម៉ូតូ​មួយគ្រឿង​សមត្ថកិច្ច​នាំទៅ​សាកសួរ​នៅ​ផ្នែក​ជំនាញ​អធិការដ្ឋាន​ខណ្ឌ ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី ៕S/​