​នគរបាល​ខណ្ឌ​សែន​សុខ​បញ្ជូន​ជនសង្ស័យ​២៦​នាក់​ទៅ​តុលាការ​

153
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំ​ពេញៈកម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ​បាន​បញ្ជូន​ជនសង្ស័យ​ចំនួន​២៦​នាក់​ពាក់ព័ន្ធ​នឹង​ករណី​លួច​នឹង​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ទៅ​តុលាការ​។​ការបញ្ជូន​ខ្លួន​ជនសង្ស័យ​ទាំងនេះ គឺធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​៩ ខែតុលា​ឆ្នាំ​២០១៩​។​

​មន្ត្រីនគរបាល​ជំនាញ​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​សែន​សុខ​បានឱ្យដឹងថា​ជនសង្ស័យ​ទាំង​២៦​នាក់​ខាងលើនេះ​សមត្ថកិច្ច​នគរបាល​ខ​ណ្ឌ​សែន​សុខ​បង្ក្រាបបាន​ក្នុង​មូលដ្ឋាន​កន្លងមក​។​ក្នុងនោះ​ករណី​ជួញដូរ​៣​រឿង​មាន​៥​នាក់​ប្រើប្រាស់​៥​រឿង​មាន​១៨​និង​ករណី​លួច​១​រឿង​មាន​៣​នាក់​សរុប​២៦​នាក់​។​បានបញ្ចប់​នីតិវិធី​សាកសួរ​និង​កសាង​សំណុំរឿង​ទៅ​តុលាការ​។​ជនសង្ស័យ​ទាំង​២៦​នាក់​នេះ​បាន​សារភាពថា​ពិតជា​ជាប់​ពាក់ព័ន្ធ​ករណី​ខាងលើនេះ ពិតប្រាកដ​មែន​។​

​លោក​វរៈសេនីយ៍ឯក​ហួរ​ម៉េង​វ៉ាង​អធិការ​នគ​បាល​ខណ្ឌ​សែន​សុខ​ក៏បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខណ្ឌ សែន​សុខ​ទាំងអស់ សូមមេត្តា​ជួយ​សហការ​ណ៍ និង​ផ្តល់ព័ត៌មាន មក កម្លាំង​សមត្ថកិច្ច​ផង​។​ប្រសិនបើ​បងប្អូន​ដឹងថា​មាន​ក្មេង​ទំនើង​ប្រមូលផ្តុំ​គ្នា​ប្រើប្រាស់​ឬ​ចែកចាយ​នូវ​សា​ធាតុ​ញៀន​និង​បទល្មើស​ផ្សេងៗ​ដើម្បីឱ្យ​កម្លាំង​របស់លោក​ចុះទៅ​បង្ក្រាប​ឱ្យបាន​ទាន់ពេលវេលា​៕S/​