​នគរបាល​ខណ្ឌ​សែន​សុខ​បញ្ជូន​ជនសង្ស័យ​៩​នាក់​ទៅ​តុលាការ​

204
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​កាលពី​ព្រឹក​ថ្ងៃទី​១៧​ខែកញ្ញា​ឆ្នាំ​២០១៩​នគរបាល​ខណ្ឌ​សែន​សុខ​បា​នប​បញ្ជូន​ជនសង្ស័យ​ចំនួន​៩​នាក់​ទៅ​តុលាកា​ដើម្បីឱ្យ​ព្រះរាជអាជ្ញា​ចោទសួរ​និង​ដាក់បន្ទុក​តាមច្បាប់​ក្នុង​សំណុំរឿង​បទល្មើស​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​,​សំណុំរឿង​លួច​ម៉ូតូ​,​បង្ក​ហឹ​ង្សា​,​និង​ករណី​ប្រទូស​កេរ្តិ៍ខ្មាស់ ។​

​មន្ត្រីនគរបាល​បានឱ្យដឹងថា​ជនសង្ស័យ​ទាំង​៩​នាក់​មាន​៥​នាក់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​និង​ជនសង្ស័យ​ម្នាក់​ករណី​លួច​ម៉ូតូ​,​បង្ក​ហឹ​ង្សា​២​នាក់​និង​ម្នាក់ទៀត​ករណី​ប្រទូស​កេរ្តិ៍ខ្មាស់​។​ក្រោយពី​កម្លាំង​ជំនាញ​ប៉ុស្តិ៍​បង្ក្រាប​ចាប់ខ្លួនបាន​នាំទៅ​សាកសួរ​នៅ​ផ្នែក​ជំនាញ​តាម​នីតិវិធី​។​នៅ​ព្រឹក​ថ្ងៃទី​១៧​ខែកញ្ញា​ឆ្នាំ​២០១៩​នេះ​ត្រូវបាន​បញ្ជូន​ខ្លួន​ទៅ​តុលាការ​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​៕S/​