​នគរបាល​ខេត្តព្រៃវែង​ត្រៀម​ការពារ​សុ​វត្តិភាព​តាម​ការិយាល័យ​បោះឆ្នោត​

771
ចែករម្លែក

​ដោយៈ​ចាន់ថន​/​ព្រៃវែងៈ​កាលពី​រសៀល​ថ្ងៃទី​២៧​ខែកក្កដា​ឆ្នាំ​២០១៨​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស្រេង ជា ស្នងការ​នគរបាល​ខេត្តព្រៃវែង បាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ ផែនការ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ដើម្បី​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​ជូន​ពលរដ្ឋ​នៅពេល​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ដ្រ នីតិកាល​ទី​៦​ដែល​និង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩​ខែកក្កដា​ឆ្នាំ​២០១៨​ខាងមុខនេះ​។​

​កិច្ចប្រជុំ​ដើម្បី​ពង្រឹង​កងកម្លាំង​នគរបាល​ក្រោម​ឱវាទ ត្រៀម​ការពារ​សន្តិសុខ ទៅតាម​ការិយាល័យ​បោះឆ្នោត​ឲ្យ​បានល្អ​។​កិច្ចប្រជុំ​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់ លោក លោកស្រី ឧ​ត្ត​ម​សេនីយ៍ វរសេនីយ៍ ស្នងការរង លោក​អធិការនគរបាល​ស្រុក​,​ក្រុង ទាំង​១៣ និង​វរ​សេនា​តូច​ការពារ​ព្រំដែន ផងដែរ​។​

​ក្នុងឱកាស​នោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស្រេង ជា បាន​ដាស់តឿន​ដល់ កងកម្លាំង នគរបាល​គ្រប់​ជាន់ថ្នាក់​ទូទាំង​ខេត្ត ត្រូវ​បង្កើន​ការ​ប្រុង​ប្រ​យ​ត្ន័ និង​បង្ការ ការពារ​ទប់ស្កាត់ មិនឱ្យ​កើតមាន​បទល្មើស​ជាដាច់ខាត​នៅពេល​បោះឆ្នោត​។ ​កម្លាំង​អធិការ​និ​មួយៗ​ត្រូវ​តាមដាន ទប់ស្កាត់​ភាព​អសកម្ម​ផ្សេងៗ ពី​សំណាក់​ជនខិលខូច ដែលនាំឱ្យ​មាន​ភាព វឹកវរ ក្នុង​សង្គមជាតិ ឬ​មាន​ចេតនា បំផ្លាញ​សន្តិសុខ​សុ​វត្តិភាព​។

​លោកស្នងការ បាន​ម​អំពាវនាវ​ដល់​នគរ​បាល​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ថែរក្សា​ការពារ​សុ​វ​ត្តិ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​អស់ ពី​លទ្ធភាព ក្នុងការ ការពារ​ទៅតាម​ការិយាល័យ​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​ថ្ងៃទី​២៩​ខែកក្កដា​ឆ្នាំ​២០១៨ ឲ្យ​បាន​ជោគជ័យ​៕S/​

​នគរបាល​ខេត្តព្រៃវែង​ត្រៀម​ការពារ​សុ​វត្តិភាព​តាម​ការិយាល័យ​បោះឆ្នោត​