ដោយៈសៅវ៉ាន់ឌី/ព្រះវិហារៈកាលពីថ្ងៃទី១៦ខែសីហាឆ្នាំ២០១៩លោកឧត្តមសេនីយ៍ត្រីតាំងហាក់ស្នងការរងនគរបាលខេត្តព្រះវិហារាទទួលផែនការងារសណ្តាប់ធ្នាប់បានឱ្យដឹងថា៖ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះវិហារបានជួនដំណឹងពីការផាកពិន័យដល់អ្នកអត់គោរពច្បាប់ចរាចរទូទៅដែលមានដួចខាងក្រោម៖
សេចក្តីជូនដំណឹងបានបញ្ជាក់ថាចាប់ពីថ្ងៃទី២០ខែសីហាឆ្នាំ២០១៩មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះវិហារនឹងផាកពិន័យលើអ្នកបើកបរម៉ូតូដូចខាងក្រោម៖-អ្នកបើកបរម៉ូតូនិងអ្នករួមដំណើរមិនពាក់មួកសុវត្ថិភាពពិន័យ១៥.០០០រៀល,ម៉ូតូគ្មានកញ្ចក់មើលក្រោយពិន័យ២០.០០០រៀល,ម៉ូតូគ្មានផ្លាកលេខពិន័យ៣០.០០០រៀល,ម៉ូតូកែច្នៃភ្លើងបំភ្លឺឬភ្លើងសញ្ញាខុសបច្ចេកទេសពិន័យ២៥.០០០រៀល។
អាស្រ័យដូចនេះសូមបងប្អូនប្រជាពលរដ្ឋមន្ត្រីរាជការសិស្សានុសិស្សនិងកងកម្លាំងប្រដាប់អាវុធទាំងអស់ជ្រាបជាព័ត៌មាន។”ការពារជីវិតអ្នកនិងអ្នកដទៃសូមចូលរួមគោរពច្បាប់ចរាចរណ៍”៕S/