​នគរបាល​ខេត្តមណ្ឌលគិរី​ចាប់​មនុស្ស​បីនាក់​និង​គ្រឿងញៀន​៥៦​កញ្ចប់​

344
ចែករម្លែក

ដោយ​៖​សាត​ចាន់​បុត្រ​/​មណ្ឌលគិរី​៖​បុរស​វ័យ​ជាង​៣០​ឆ្នាំ​បីនាក់​ត្រូវ​នគរបាល​ចាប់ខ្លួន​ដោយមាន​ភ្ជាប់​ជាមួយនិង​គ្រឿងញៀន​ជា​ម្ស៉ៅ​ក្រាម​ពណ៌​ស​រហូតដល់​៥៦​កញ្ចប់​។​

ការឃាត់ខ្លួន​ជនសង្ស័យ​បានធ្វើ​ឡើង​នៅ​ចំណុច​អូរ​ខាងក្រោយ​ផ្ទះ​របស់​ឈ្មោះ​មាសធំ​ស្ថិតនៅ​ភូមិ​ពូ​ទុង​ឃុំ​ចុង​ផ្លាស់​ស្រុក​កែវ​សីមា​ខេត្តមណ្ឌលគិរី​
​កាលពី​ថ្ងៃទី​២៦​ខែមេសា​ឆ្នាំ​២០១៩​។​

​កម្លាំង​ជំនាញ​ផ្នែក​ប្រឆាំង​គ្រឿងញៀន​នគរបាល​ស្រុក​កែវ​សីមា​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ចុង​ផ្លាស់​បាន​តាមដាន​ស៊ើបអង្កេត រហូត​ឈានដល់ ចាប់​ឃាត់ខ្លួន មុខសញ្ញា​ចែកចាយ និង​ជួញដូរ សារធាតុ​ញៀន​ចំនួន​៣​នាក់ ។​

​ជនសង្ស័យ​ទាំង​៣​នាក់​ឈ្មោះ​សាង​វាសនា​ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ​ជនជាតិខ្មែរ​នៅ​ភូមិ​ពូ​ទុង​។​២-​ឈ្មោះ សាំង សុធា ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ជនជាតិខ្មែរ ។​៣-​ឈ្មោះ​យិន ចិន្តា ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ជនជាតិខ្មែរ ប​ច្ចុ​ប្ប​អ្នក​ទាំងបី​នៅ​ភូមិ ពូ​ទុង ឃុំ ចុង​ផ្លាស់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។​

​សមត្ថកិច្ច​បាន​បន្តថា​សម្ភារៈ និង​វត្ថុតាង​ចាប់យក​រួមមាន​៖ ម៉ូតូ​៣​គ្រឿង ម៉ាក​ឌ្រី​ម​១ គ្រឿង​ម៉ាក​ឆ្លាម ១​គ្រឿង​ម៉ា​កវេ​វ​១​គ្រឿង​ទូរ​សព្ទ័​ដៃ​២​គ្រឿងប្រាក់​ចំនួន​១​លាន​រៀល​ម្ស៉ៅ​ក្រាម​ពណ៌​ស​សង្ស័យ​សា​ធាតុ​ញៀន​ចំនួន​៥៦​ក​ញ្ចា​ប់​តូច​។​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់​ត្រូវបាន​កម្លាំង​ជំនាញ​សាកសួរ​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ចុង​ផ្លាស់ ដើម្បី​ចាត់ការ​តាម នីតិវិធី​៕S/​