​នគរបាល​ខេត្តមណ្ឌលគិរី​អនុញ្ញាតឱ្យ​កងទ័ព​ប្រទេស​វៀតណាម​ចូល​សួរសុខទុក្ខ​

751
ចែករម្លែក

​ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​ឧ​ត្ត​ម​សេនីយ៍​ត្រី​ឡោ​សុខា​ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី​រួមជាមួយ​ស្នងការរង​និង​មន្ត្រីនគរបាល បានអនុញ្ញាត​ឱ្យ​កងទ័ព​កា​ពារ​ព្រំដែន​នៃ​ខេត្ត​ប៊ិ​ញ​ហ្វឿ​ក​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ចូលជួប​និង​សម្តែង​ការសួរសុខទុក្ខ​។​

​ការ​ចូលមក​សម្តែង​ការសួរសុខទុក្ខ​ដល់​កងកម្លាំង​នគរបាល​កម្ពុជា​ខេត្តមណ្ឌលគិរី ពី​សំណាក់​កងទ័ព​នៃ​ប្រទេស​វៀតណាម​លើក​នេះ​បាន ធ្វើឡើង​នៅ​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៨ ដឹកនាំ​ដោយ​លោក វរសេនីយ៍ឯក វៀន វ៉ាន់​លៀន ជា​ប្រធាន​ប្រតិភូ ។

​លោក​វរៈសេនីយ៍ឯក វៀន វ៉ាន់​លៀន មេបញ្ជាការ​កងទ័ព​ការពារ ព្រំដែន​ខេត្ត​ប៊ិ​ញ​ហ្វឿ​ក បានលើកឡើង​ពី​ចំណង សាមគ្គីភាព មិត្តភាព រវាង​ខេត្ត​ទាំងពីរ (​ខេត្តមណ្ឌលគិរី និង​ខេត្ត​ប៊ិ​ញ​ហ្វឿ​ក​) ជានិច្ច​ជា​កាល​តែងមាន​ការយកចិត្តទុកដាក់​ខ្ពស់​និង​បន្ត​ជំរុញ​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​មុតមាំ​ដើម្បី​បង្កា ទប់ស្កាត់ និង​បង្ក្រាប​នូវ​រាល់​បទល្មើស​នានា​ដែល​បាន​កើតឡើង​នៅតាម​ខ្សែបន្ទាត់​ព្រំដែន​។​

​ក្នុង​កិច្ច​សំណេះសំណាល​និង​សួរសុខទុក្ខ​ដល់​កងកម្លាំង​នគរបាល​នៃ​ខេត្តមណ្ឌលគិរី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី បាន​មានប្រសាសន៍​និង​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វត្តមាន​របស់លោក​វរៈសេនីយ៍ឯក វៀន វ៉ាន់​លៀន មេបញ្ជាការ​កងទ័ព​ការពារ​ព្រំដែន​ខេត្ត​ប៊ិ​ញ​ហ្វឿ​ក នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ព្រមទាំង​ប្រតិភូ​អមដំណើរ ដែល​បាន​ឆ្លៀតឱកាស​ដ៏​មមាញឹក អញ្ជើញ​ចុះមក​សួរសុខទុក្ខ​ដល់​កងកម្លាំង​នគរបាល​ខេត្តមណ្ឌលគិរី ។

លោកស្នងការ​បន្តថា ខ្ញុំ​សូម​សំដែង​នូវ​ការកោតសរសើរ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ថ្នាក់ដឹកនាំ​នៃ​ខេត្ត​ប៊ិ​ញ​ហ្វឿ​ក តែងតែ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ខេត្តមណ្ឌលគិរី ដែលជា​អ្នកភូមិផង​របង​តែមួយ​។​​គ្រា​ដែល​ចំណង​សាមគ្គីភាព មិត្តភាព​នៃ​ប្រទេស​ទាំងពីរ​ដែលមាន​តាំងពី​យូរលង់​ណាស់​មកហើយ​។

លោកស្នងការ​ឡោ​ស​ខា ក៏បាន ស្នើរ​សុំឱ្យ​ភាគី​មិត្ត​ជួយ​ទប់ស្កាត់​នូវ​រាល់​បទល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ និង​សុំឱ្យ​ភាគី​មិត្ត​ជួយ​សំរួល​រាល់​ដំណើរ​ឆ្លងកាត់​របស់​ប្រជាពលរដ្ឋ​ទាំង​ក្នុង​ការចេញ​-​ចូល រវាង​ព្រំដែន​ទាំងពីរ ក៏ដូចជា​ខេត្ត​ទាំងពីរ​ផងដែរ​៕S/