​នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​គ្រឿងញៀន​ស្រុក​ត្បូងឃ្មុំ

1112
ចែករម្លែក

​ ​(​ត្បូងឃ្មុំ​)៖​កម្លាំង​ជំនាញ​នគរបាល​ស្រុក​ត្បូងឃ្មុំ​បាន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ការជួញដូរ​នូវ​សារធាតុ​ញៀន​នៅ​ចំណុច​ភូមិ​ច័ន្ទ​និមិត្ត ឃុំរ​កាព​ប្រាំ ស្រុក​-​ខេត្ត​ត្បូងឃ្មុំ​កាលពី​នៅ​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០១៧​។​កម្លាំង​ជំនាញ​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ឈ្មោះ​យា​ត ប៊ុន​ថេ​ង ភេទ​ប្រុស អាយុ ៤១​ឆ្នាំ ជាតិខ្មែរ រស់នៅ​ភូមិ​ច័ន្ទ​និមិត្ត ឃុំរ​កាព​ប្រាំ ស្រុក​ខេត្ត​ត្បូងឃ្មុំ ។​

​ដោយបាន​ការឯកភាព​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ​និង​មានការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញារង​ទៀវ​ពណ្ណរាយ ជំនាញ​បាន​បន្តធ្វើ​ការឆែកឆេរ​រកឃើញ​និង ដកហូត​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ថ្នាំ​ញៀ​ចំនួន​១២​កញ្ចប់​រួមទាំង​វត្ថុតាង​ញុះញង់ ១​កញ្ចប់​ទៀត​សរុប​ចំនួន​១៣​កញ្ចប់​តូច​និង​ដកហូត​ទូរស័ព្ទដៃ​មួយគ្រឿង​។​ជនសង្ស័យ​និង​វត្ថុតាង​ត្រូវបាន​ចងក្រង​សំណុំរឿង​បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ​តាម​និតិ​វិធី​ច្បាប់ ៕S/​ដោយ​៖​ហូ​សាន់​

​នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​គ្រឿងញៀន​ស្រុក​ត្បូងឃ្មុំ (រូប៖វ៉េបសាយ)
#