​នគរបាល​ឃាត់ខ្លួន​ជន​ចែកចាយ​គ្រឿងញៀន​៣​នាក់​និង​ថ្នាំ​៩​កញ្ចប់​

311
ចែករម្លែក
  • 22
    Shares

​ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​កម្លាំង​ផ្នែក​អន្តរាគមន៍​និង​ផ្នែក​សន្តិសុខ​នៃ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ដែលជា​មុខសញ្ញា​ជួញដូរ​ថ្នាំញៀន​។​កម្លាំង​បាន​ឆែកឆេរ​និង​ដកហូត​បាន​ថ្នាំ​៩​កញ្ចប់​។​ក្នុងនោះ​មាន​ធំ​៥​កញ្ចប់​តូច​៤​កញ្ចប់​។​

ករណី​ឃាត់ខ្លួន​នេះ​នៅ​ចំណុច​មុខ​បន្ទប់​ជួល​លេខ​២២​ញ​របស់​ជនសង្ស័យ​ស្ថិតនៅ​ភូមិ​ត្រពាំង​ថ្លឹង​៣ សង្កាត់ ចោមចៅ​១​ខណ្ឌ​ពោធិ៍​សែន​ជ័យ​កាលពី​វេលា​ម៉ោង ១៥​និង ៣០​នាទី​ថ្ងែ​ទី​២១ កុម្ភៈ ២០១៩ ។​

​ជនសង្ស័យ​ទី​១​ឈ្មោះ​រស់​វណ្ណៈ​ភេទ​ប្រុស​៣៦​ឆ្នាំ​ដកហូត​បាន​ថ្នាំញៀន​៣​កញ្ចប់​ធំ​។​ជនសង្ស័យ​ទី​២​ឈ្មោះ​យ៉ៃ​ពន្លក​ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​។ ដកហូត​បាន​ថ្នាំញៀន​១​កញ្ចប់​ធំ​។​ជនសង្ស័យ​ទី​៣​ឈ្មោះ ផល ភុង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​។ ដកហូត​បាន​ថ្នាំញៀន​៤​កញ្ចប់​តូច​និង​១​កញ្ចប់​ធំ​។

​បច្ចុប្បន្ន​ជនសង្ស័យ​បា​នប​ញ្ចូ​ន​មកកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​សួរនាំ​និង​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​រង់ចាំ​ឡើង​តុលារ​ការចាត់ការ​តាម​និតិ​វិធី​៕S/​