ដោយ:ប.ជ៏យ/បន្ទាយមានជ័យ:កម្លាំងនគរបាលស្រុកថ្មពួកបានឃាត់ខ្លួនជនប្រុសស្រីចំនួន១២នាក់ដែលបាននាំគ្នាផ្តុំនិងជូញដូរជក់គ្រឿងញៀន។សមត្ថកិច្ចបង្ក្រាបនៅចំណុចភូមិគោកព្រេច ឃុំ គោករមៀតស្រុកថ្មពួក ខេត្តបន្ទាយមានជ័យកាលពីម៉ោង៩ព្រឹកថ្ងៃទី១៧ខែមិថុនាឆ្នាំ២០១៨។
លោកវីរសេនីយ៏ទោ សៅសារឿន អធិការដ្ឋាននគរបាលស្រុកថ្មពួកបានឲ្យដឹងថា: ក្រោយពីបានព័ត៌មានពីប្រជាពលរដ្ឋថាមានក្រុមយុវជននិងយុវនារី១ក្រុមកំពុងនាំគ្នាលួចជក់គ្រឿងញៀននៅចំណុចខាងលើលោកបានដឹកនាំកម្លាំងនគរបាន១ក្រុមចុះបង្ក្រាប។
ក្នុងនោះឃាត់ខ្លួនជនសង្ស័យអ្នកជួញដូរគ្រឿងញៀន និងអ្នកប្រើប្រាស់ចំនួន ២នាក់ប្តី ប្រពន្ធ :១- ឈ្មោះ ម៉ូវ ស៊ើងភេទប្រុស អាយុ ៤៨ឆ្នាំជា ប្តី និង២- ឈ្មោះ គយ ច្រឹប ភេទស្រីអាយុ ៥៨ឆ្នាំជាប្រពន្ធ រស់នៅភូមិគោកព្រេច ឃុំគោករមៀតស្រុកថ្មពួក
សមត្ថកិច្ច ដកហូតវត្ថុតាងថ្នាំញៀនម្សៅក្រមពណ៌ស ចំនួន ២២ថង់តូច និងប្រភេទ គ្រាប់ចំនួន ១៣៥គ្រាប់ និងទូរស័ព្ទចំនួន ៣ គ្រឿងដែកកេះ ១ អាវុធកែឆ្នៃ ១ ដើម កូនកាំបិតស្នៀត ២ ។លោកសៅ សារឿន បានឲ្យដឹងទៀតថា : លុះដល់ម៉ោង១១យប់ កម្លាំងនគរបាលបានបន្តឃាត់ខ្លួនមុខសញ្ញាជក់គ្រឿងញៀនបាន ចំនួន១០នាក់បន្តទៀត រដែល មាន ១- ឈ្មោះ ផៅ ខឿត ភេទប្រុស អាយុ២៧ឆ្នាំ។
២- ឈ្មោះ សាប់ សៀន អាយុ២៥ឆ្នាំ។ ៣- ឈ្មោះ សឺត មាត់ ភេទប្រុស អាយុ១៨ឆ្នាំ។ ៤-ឈ្មោះ ធឿន ថី ភេទប្រុស អាយុ ២៥ ឆ្នាំ។៥- ឈ្មោះ ដឿន ដា ភេទប្រុស អាយុ២២ឆ្នាំ ។៦- ឈ្មោះ ជា ជេន ភេទប្រុស អាយុ១៦ឆ្នាំ ។៧- ឈ្មោះ ខាវ ចិត្រ ភេទប្រុស អាយុ២៧ឆ្នាំ។៨- ឈ្មោះ រ៉ាយ បារាំង ហៅប្រាំង ភេទប្រុស អាយុ២៩ឆ្នាំ។៩- ឈ្មោះ ស តុលា ភេទប្រុស អាយុ១៧ឆ្នាំនិង ១០-ឈ្មោះ ភ្លឿយ ណឿត ភេទប្រុស អាយុ ២៧ឆ្នាំ។
ក្រោយពីនគរបាលធ្វើតេស្តទឹកនោមរកឃើញសារធាតុញៀនច្រើន យុវជន និងយុវនារីជក់គ្រឿងញៀនទាំង១០នាក់ និងអ្នកជួញដូរគ្រឿងញៀនត្រូវបានបញ្ជូនទៅកាន់ការិយាល័យគ្រឿងញៀនស្នៃស្នងការដា្ឋនខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្ត៕S/