​នគរបាល​ឃាត់ខ្លួន​នារី​ម្នាក់​ករណី​លួច​សម្ភារៈ​មានតម្លៃ​

580
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ទឹកថ្លា​បាន​ឃាត់ខ្លួន​នារី​ម្នាក់​ករណី​អំពើ​លួច​នាឡិកាដៃ​យកទៅ​បញ្ចាំ​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅតាម​ផ្លូវ​បេតុង​ភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​កាលពី​ថ្ងៃទី​២៩ មេសា ឆ្នាំ​២០១៩​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​ជនសង្ស័យ​មានឈ្មោះ​សួង​លី​លី​ភេទ​ស្រី​អាយុ​២២​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​អ្នកបំរើ​ខារ៉ាអូខេ ស្នាក់នៅ​បន្ទប់​ជួល​លេខ​៩ ផ្លូវ​វេ​ង​ស្រេង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ (​មាន​សារ​ថា​តុ​ញៀន​) ។​ចំណែក​ម្ចាស់​សម្ភារៈ​ឈ្មោះ អុន មករា ភេទ​ស្រី អាយុ​៣១​ឆ្នាំ ។​
​សម្ភារៈ​ដកហូត ៖​នាឡិកាដៃ​ខ្សែ​ស្បែក​១​គ្រឿង ដាំ​ត្បូង​ពណ៌​ស (​របស់​ជនរងគ្រោះ​) ។​សម្ភារៈ​បាត់បង់ ៖​ទូរ​សព្ទ័​ដៃ​៣​គ្រឿង , ជញ្ជៀន​ពេជ្រ​១​វង់ (​របស់​ជនរងគ្រោះ​) ។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា​ខ្លួន​បាន​ទិញ​ទូរ​សព្ទ័​ដៃ​ពី​ស្រី​ម្នាក់​មិន​ស្គាល់ឈ្មោះ​រួចខ្លួន​បាន​យក​នាឡិកាដៃ​ខាងលើ​ទៅ​បញ្ចាំ​ក៏ត្រូវ​ជនរងគ្រោះ​ឃើញ​បាន​នាំខ្លួន​ប្រគល់​ឲ្យ​សម​ត្ថិ​កិច្ច​តែម្តង ។​បច្ចុប្បន្ន ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​អនុវត្តតាម​នីតិវិធី​៕S/​