​នគរបាល​ឃាត់ខ្លួន​នារី​ម្នាក់​រួម​និង​ថ្នាំញៀន​២៣​កញ្ចប់​នៅ​ខណ្ឌចំការមន​

844
ចែករម្លែក

(​ភ្នំពេញ​)៖​កម្លាំង​នគរបាល​បាន​ឃាត់ខ្លួន​នារី​ម្នាក់​រួម​និង​ថ្នាំញៀន​២៣​កញ្ចប់​ត្រង់​នៅ​ចំណុច​ច្រកចូល​ឌឿងហែម​ក្រោយ​ក្រុមហ៊ុន​ឃ្យូ​ប៊ី ០១៣​ផ្លូវ​ព្រះមុន្នីវង្ស​ក្រុមទី​៣២​ភូមិ​៥​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី ២៩ ខែសីហា​ឆ្នាំ​២០១៧​។​

​មន្ត្រី​សមត្ថកិច្ច​វ​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ឈ្មោះ ជា រាសី ភេទ ស្រី អាយុ ២០​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ផ្ទះជួល​លេខ​គ្មាន ផ្លូវលំ សង្កាត់​ច្បារអំពៅ មុខរបរ មិន​ពិតប្រាកដ ។​សមត្ថកិច្ច​បាន​ដកហូត​បាន​ប្រភេទ​ក្រាម​ស​ថ្លា ២៣ កញ្ចប់​តូច​-​ទូរស័ព្ទ​មួយគ្រឿង -​កាបូប​លុយ​ពណ៌​ខ្មៅ​មួយ​-​លុយ​ខ្មែរ មួយចំនួន​។​

សមត្ថកិច្ច​ខណ្ឌចំការមន បាន​ឲ្យ​ដឹង​ទៀតថា មុន​កើតហេតុ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌចំការមន​សហការ​ជាមួយ​ប៉ុស្តិ៍​ផ្សារ​ដើមថ្កូវ បាន​ជិះ ល្បាត​នៅ​នៅ​ចំណុច​ខាងលើ ក៏​ប្រទះឃើញ​នារី​ជនសង្ស័យ​ខាងលើ​ដើ រ​ស្ពាយ​កាបូប ក៏មាន​ការសង្ស័យ ហៅ​ឈប់​សួរនាំ នឹង​ឆែកឆេរ​នៅក្នុង​កាបូបស្ពាយ ក៏បាន​រកឃើញ​ថ្នាំញៀន​២៣​កញ្ចប់​តូច​ផងដែរ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​រួម​និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​ប៉ុស្តិ៍​ផ្សារ​ដើមថ្កូវ​នាំមក​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរ បាល​ខណ្ឌចំការមន​ដើម្បី​សួ​នាំ​ចាត់ការ​តាម​នីតិវិធី ៕S/​ដោយ​៖​ហូ​សាន់​

​នគរបាល​ឃាត់ខ្លួន​នារី​ម្នាក់​រួម​និង​ថ្នាំញៀន​២៣​កញ្ចប់​(រូប៖វ៉េបសាយ)