​នគរបាល​ឃាត់ខ្លួន​បុរស​ម្នាក់​បែក​ថ្នាំ​ប្រើ​អំពើ​ហឹ​ង្សា​នៅ​ស្រុក​ភ្នំស្រួច​

1032
ចែករម្លែក

​ដោយ​៖​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈបុរស​ម្នាក់​ក្រោយពី​បែក​ថ្នាំ​បានធ្វើ​សកម្មភាព​អំពើ​ហឹ​ង្សា​វាយបំផ្លាញ​ទ្រព្យសម្បត្តិ​នៅ​ចំណុច​ភូមិ​ស្បែក​ព្រាល​ឃុំ​ត្រែងត្រយឹង​ស្រុក​ភ្នំស្រួច​ខេត្តកំពង់ស្ពឺ​។​ហេតុ​ការ​ណ៌​បុរស​បែក​ថ្នាំ​ប្រើ​អំពើ​ហឹ​ង្សា​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃទី​២៨​ខែមីនា​ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​បានឱ្យដឹងថា​បុរស​ដែល​ត្រូវ​ឃាត់ខ្លួន​មានឈ្មោះ​ភួង​រតនា​អាយុ​២៦​ឆ្នាំ​រស់នៅ​ភូមិ​ស្បែក​ព្រាល​ឃុំ​ត្រែងត្រយឹង​ស្រុក​ភ្នំស្រួច​។​បានធ្វើ​សកម្មភាព​វាយបំផ្លាញ​ម៉ូតូ​មួយគ្រឿង​ម៉ាក់​ហុងដា​សេ​១២៥​សេរី​២០០៧​ឡើង​សេរី​២០១៤​ពណ៍​ខ្មៅ​ពាក់​ស្លាក​លេខ​កំពង់ស្ពឺ​1G5091​។​

ប្រភព​បាន​បន្តថា​ដោយសារ​ជនសង្ស័យ​ខឹង​ឪពុកម្តាយ​មិនឱ្យ​ជិះ​ម៉ូតូ​ក៏​ទាញ​ដំបង​វាយបំផ្លាញ​និង​រករឿង​ឪពុកម្តាយ​ជេរប្រមាថ​ទើ​ពួកគាត់​ដាក់ពាក្យ​ប្តឹង​ឱ្យ​ឃាត់ខ្លួន​កូនប្រុស​របស់គាត់​ដែល​បែក​ថ្នាំ​យកទៅ​អបរំ​។​ករណីនេះ​អាណាព្យាបាល​សំណូមពរ​ឲ្យ​ធ្វើតាម​នីតិវិធី​ព្រោះ​ប្រដៅ​លែង​ស្តាប់​ហើយ​៕S/

​នគរបាល​ឃាត់ខ្លួន​បុរស​ម្នាក់​បែក​ថ្នាំ​ប្រើ​អំពើ​ហឹ​ង្សា​នៅ​ស្រុក​ភ្នំស្រួច​