​នគរបាល​ឃាត់ខ្លួន​មុខសញ្ញា​ពាក់ព័ន្ធ​សារធាតុ​ញៀន​៣​នាក់​នៅ​ខណ្ឌ​ច្បារអំពៅ

964
ចែករម្លែក

(​ភ្នំពេញ​)៖​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ក្បាលកោះ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​មុខសញ្ញា​ពាក់ព័ន្ធ​សារធាតុ​ញៀន​ចំនួន​៣​នាក់​។​ការឃាត់ខ្លួន​បានធ្វើ​ឡើង​នៅមុខ​ដីឡូត៍​គ្មាន​លេខ ភូមិ​ព្រែក​ធំ​២ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ​កាលពី​រសៀល​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០១៧​។

​មន្ត្រីនគរបាល​ខណ្ឌ​ច្បារអំពៅ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទី​១-​ឈ្មោះ ឡេង ប៊ុន​ឡាក់ ភេទ ប្រុស អាយុ​២៥​ឆ្នាំ ស្នាក់នៅ​ភូមិ​ព្រែក​ធំ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ​។ ទី​២-​ឈ្មោះ​ចាន់ ស៊ី​ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ស្នាក់នៅ​ភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ​។​
ក្នុងនោះ​សមត្ថកិច្ច​ដកហូត​បាន​វត្ថុតាង​មាន ៖ ក្រាម​ពណ៌​ស​ថ្លា (​សង្ស័យ​គ្រឿងញៀន​) ០៥​កញ្ចប់​ថង់​តូច ម៉ូតូ​០១​គ្រឿង ម៉ាក Suzuki Smash Revo ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ ១AC-៨៤៤៨ លេខ​តួ​-​ម៉ា​សុ​ី​ន​២៤៨៦៣៤ ទូរស័ព្ទដៃ​០១​គ្រឿង ម៉ាក​Metfone ប្រើ​លេខ​សុ​ី​ម ០៦៩ ៧០៨០៦៦,​ដែកកេះ​៤ ។​

​មន្ត្រី​ដដែល​បាន​បន្តថា​បន្ទាប់​ពីសារ​ភាព​កម្លាំង​បាន​ឈានដល់​ការឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ទៀត ឈ្មោះ​ចាន់ វាសនា ភេទ​ប្រុស អាយុ​៤០​ឆ្នាំ​ស្នាក់នៅ​ខ្ទម​ចាស់ ភូមិ​ព្រែក​ធំ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ​៕S/​ដោយ​៖​ហូ​សាន់​

​នគរបាល​ឃាត់ខ្លួន​មុខសញ្ញា​ពាក់ព័ន្ធ​សារធាតុ​ញៀន​៣​នាក់​នៅ​ខណ្ឌ​ច្បារអំពៅ (រូប៖វ៉េបសាយ)