​នគរបាល​ឃាត់ខ្លួន​មេ​កន្ទុយលេខ​ម្នា​ក់នៅ​ស្រុក​ភ្នំស្រួច​

1106
ចែករម្លែក

​ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​កម្លាំង​នគរបាល​បាន​ឃាត់ខ្លួន​មេ​កន្ទុយលេខ​បាន​ម្នាក់​។​ការឃាត់ខ្លួន​មេ​កន្ទុយលេខ​នេះ​ធ្វើឡើង​នៅ​ចំណុច​ផ្សារ​ត្រែងត្រយឹង​ឃុំ​ត្រែងត្រយឹង​ស្រុក​ភ្នំស្រួច​ខេត្តកំពង់ស្ពឺ​កាលពី​វេលា​ម៉ោង​៣​និង​៤០​នាទី​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​ស្រុក​ភ្នំស្រួច​បានឱ្យដឹងថា​ជន​សង្ស័យ​ដែល​ឃាត់ខ្លួន​បាន​ឈ្មោះ​សំ​សុធា​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​នៅ​ភូមិ​ទី​៣​ឃុំ​ត្រែងត្រយឹង​មុខរបរ​ជា​អ្នក​កត់​កន្ទុយលេខ​។​ក្នុងនោះ​សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​រួមមាន​.​លុយ​ខ្មែរ​១.០០៣.៥០០​រៀល​។​ទូរ​សព្ទ័​សាំ​ស៊ុ​ង​ភ្ជាប់​ឡាញ​០១​គ្រឿង​និង​ទូរស័ព្ទ​ណូគា​៣១១០​ពណ៌​លឿង​០១​គ្រឿង -​ម៉ូតូ​០១​គ្រឿង​ម៉ាក​Honda C.125​ពណ៌​ក្រហម​ពាក់​ស្លាក​លេខ​ភ​.​ព​១​ឃ​៣៣១៨ ។​

​ចំពោះ​ករណី​ខាងលើនេះ កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​រួមទាំង​វត្ថុតាង​ទៅ​ស្នងការ​ខេត្តកំពង់ស្ពឺ​ដើម្បី ចាត់ការ​តាម​នីតិវិធី​៕S/​

​នគរបាល​ឃាត់ខ្លួន​មេ​កន្ទុយលេខ​ម្នា​ក់នៅ​ស្រុក​ភ្នំស្រួច​