​នគរបាល​ឃាត់​ជន​ពីរ​នាក់​ដែល​ទើប​ចេញពី​គុក​ករណី​លក់​ថ្នាំញៀន​

662
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្ទឹង​មាន​ជ​យ័​ទី​១​បាន​ឆែកឆេរ​បន្ទប់​ជួល​គ្មាន​លេខ​មួយ​រកឃើញ​ថ្នាំញៀន​៦​កញ្ចប់​តូច​និង​សម្ភារៈប្រើប្រាស់​ថ្នាំញៀន​មួយចំនួន​និង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​២​នាក់​។​ការឃាត់ខ្លួន​នៅ​ចំណុច​តំបន់​មិន​រៀបរយ​ប្រឡាយទឹក​ស្អុយ​ភូមិ​មានជ័យ​១​សង្កាត់​ស្ទឹង​មាន​ជ​យ័​ខណ្ឌមានជ័យ​កាលពី​ល្ងាច​ថ្ងៃទី​២​ខែកក្កដា​ឆ្នាំ​២០១៨​។​

​លោក​ម៉ៅ សាវឿន នាយប៉ុស្តិ៍​នគរបាល​ស្ទឹងមានជ័យ​ទី​១​បានឱ្យដឹងថា ជនសង្ស័យ​ទី​១​មានឈ្មោះ​ឈឹម​ណុល​អាយុ​៣៦​ឆ្នាំ​ធ្លាប់​ជាប់ពន្ធនាគារ​៦​ឆ្នាំ​៨​ខែ​ទើបតែ​ចេញពី​ពន្ធនាគារ​បាន​២​ថ្ងៃ​ហើយ​មក​លក់​ថ្នាំញៀន​ត្រូវ​សមត្ថកិច្ច​ចាប់​ម្តងទៀត​។ ចំណែក​ជនសង្ស័យ​ទី​២​មានឈ្មោះ​ចាន់​ម៉ៅ​អាយុ​២៨​ឆ្នាំ​ពួកគេ​ទាំងពីរ​នាក់​ទើបតែ​ចេញពី​ពន្ធនាគារ​ដូចគ្នា​ពាក់​ព​ន្ធ័​បទល្មើស​លួច​និង​ឆក់​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​រួម​និង​វត្ថុតាង​ត្រូវបាន​បញ្ជូនទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ខណ្ឌ​មាន​ជ៍យ​ដើម្បី​កសាង​សុំ​នុំ​រឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី​៕S/​

​នគរបាល​ឃាត់​ជន​ពីរ​នាក់​ដែល​ទើប​ចេញពី​គុក​ករណី​លក់​ថ្នាំញៀន​