​នគរបាល​ចរាចរណ៍​សុំ​រថយន្ត​ពេទ្យ​ថ្មី​ជំនួស​រថយន្ត​សង្គ្រោះ​ដែល​ចាស់​ទ្រុឌទ្រោម​

617
ចែករម្លែក

ដោយ​:​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​:​នគរបាល​និង​ពលរដ្ឋ​ចូលរួម​អំពាវនាវ​ស្នើសុំ​រថយន្ត​ពេទ្យ​ថ្មី​ជំនួស​រថយន្ត​សង្គ្រោះ​គ្មាន​បំពាក់​ឧបករណ៍​ពេទ្យ​ដែល​ចាស់​ទ្រុឌទ្រោម​របស់​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​។​ស្នើសុំ​មន្ទីរ​សុខាភិបាល​ខេត្ត​និង​មន្ទីរពេទ្យ​មណ្ឌល​សុខភាព​នានា​ដែល​នៅ​ជិត​ទី​កើតហេតុ​ជួយ​បញ្ចេញ​រថយន្ត​ជួយ​ដឹក​ជនរងគ្រោះ​នៅពេល​មាន​គ្រោះថ្នាក់​ចរាចរណ៍​។​

មន្ត្រីនគរបាល​ខេត្តបន្ទាយមានជ័យ​ដែល​ប្រាប់​សុំ​មិន​បញ្ចេញ​ឈ្មោះ​និង​អ្នកដំណើរ​ធ្លាប់​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កំពុង​សម្រាក​ព្យ​បាល​នៅ​មន្ទីរពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា​ជប៉ុន​មង្គល​បូរី​បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា​កាលពី​ថ្ងៃទី​៣១​ខែមករា​ថា​:​នៅ​ភូមិសាស្ត្រ​ខេត្តបន្ទាយមានជ័យ​មិនទាន់​ថមថយ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅឡើយ​ទេ​។ បើទោះបីជា​សមត្ថកិច្ច​និង​អ្នកពាក់ព័ន្ធ​បាន​នឹង​កំពុង​ខិតខំ​អប់រំ​ផ្សព្វផ្សាយ ណែនាំ ទប់ស្កាត់ បង្ក្រាប​ក្តី ។​

​ប្រភព​បន្តថា​:​ដូច្នេះហើយ​វិធានការ​ឆ្លើយតប​មួយ​គឺ​មានតែ​បន្ត​ពង្រឹង​សេវា​សង្គ្រោះ​អោយទាន់ពេល​របស់​សម​ត្ថ​កិច្ច​នគរបាល​ចរាច​រណ៍​ផ្លូវគោក​ខេត្ត​និង​ក្រុង​ស្រុក និង​ក្រុមគ្រូពេទ្យ​តាម​ពេទ្យ​នានា ។​ក្នុងនោះ សម្រាប់​នគរបាល​ចរាច​រណ៍​ក្នុង​ខេត្ត​បន្ទាយ​មា​ន័យ​និង​ស្រុក​ក្រុង​ទាំង​៩​មកទល់ពេលនេះ​មិនទាន់មាន​រថយន្ត​ពេទ្យ​មួយគ្រឿង​នៅឡើយ​ទេ​។​

​ដោយឡែក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មាន​រថយន្ត​សង្គ្រោះ​តែ​១​គ្រឿង​ម៉ាក​សាំ​យ់ុង​ផលិត​នៅ​ប្រទេស​កូរ៉េ​ជា​អំណោយ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​កាលពី​ឆ្នាំ​២០០៣​មកម្ល៉េះ​។​រថយន្ត​នោះ​មានគុណ​បំណាច់​មាន​ប្រយោជន៍​ធំ​និង​ចំ​គោលដៅ​ណាស់​សម្រាប់​នគរ​បាលច​រាច​រណ៍​យកទៅ​ប្រើប្រាស​សម្រាប់​សង្គ្រោះ​ដឹកជញ្ជូន​ជនរងគ្រោះ​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​។​

ប៉ុន្តែ​ដោយ​ចំណាស់ ការប្រើប្រាស​សុទ្ធតែ​ត្រូវការ​ខ្លាំង​និង​បន្ទាន់ៗ និង​ពេលវេលា មកទល់ពេលនេះ រថយន្ត​នេះ​ចាស់ជរា​ទ្រុឌទ្រោម​ណាស់​ហើយ​។​ឬ​អាច​ថា​ពេល​បើកបរ​ម្តងៗ​គេ​ឭ​តែ​សម្លេង​ម៉ាស៊ីន​រោទិ៍​និង​សឺ​រ៉ែ​ន​តែ​ល្បឿន​រថយន្ត​សឹងតែ​មិន​ចង់ទៅ​មុខ​ឡើយ​។​ជាងនេះទៅទៀត​រថយន្ត​នេះ​ជា​រថយន្ត​សង្គ្រោះ​នេះ ក៏​គ្មាន​ឧបករណ៍​ពេទ្យ​ឡើយ ។​

​ហេតុនេះ ទាំង​នគរបាល ទាំង​អ្នករងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​សូម​អំពាវនាវ​ដល់​សប្បុ​រស​ជន អង្គការ​សមាគម​និង​ក្រសួង​ស្ថាប័ន​រាជការ​មេត្តា​ពិនិត្យ​លទ្ធភាព​ដើម្បី​ផ្តល់​រថយន្ត​ស​ង្ក្រោះ​ថ្មី​មាន​បំពាក់​ឧបករណ៍​ពេទ្យ​ដល់​នគរបាល​ចរាចរ​ណ៍​ផ្លូវគោក​ខេត្តបន្ទាយមានជ័យ​ឱ្យ​ពី​១​គ្រឿង​ឡើងទៅ​។​បើ​អាច​ផ្តល់ឱ្យ​នគរបាល​តាម​ស្រុក​ក្រុង​ដទៃទៀត​ដែរ​ព្រោះថា​រថយន្ត​នេះ​ត្រូវ​ប្រើប្រាស​សឹងតែ​គ្មាន​ថ្ងៃ​លោះ​ឡើយ​។​

​បើ​បាន​ទុកជា​មានន័យថា​យើង​បានរួម​ចំណែក​ឆ្លើយតប​ចំ​គោលដៅ​គ្រោះភ័យ​ក្នុង​គ្រោះមហន្តរាយ​នៃ​គ្រោះថ្នាក់ និង​បាន​សង្គ្រោះ​ជនរងគ្រោះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាន់ពេល​និង​ត្រូវ​តាម​បច្ចេកទេស​។ ត្បិត​អី​ករណីខ្លះ​ជនរងគ្រោះ​អាច​ត្រឹមតែ​របួសស្រាល​របួសធ្ងន់​។​តែបើ​សង្គ្រោះ​យឺត​ពេល​និង​មិន​ស្របតាម​បច្ចេគទេស​នឹងធ្វើ​អោយ​ជនរងគ្រោះ​អាចឈាន​ដល់​បាត់បង់​ជីវិត​។​

​មួយវិញទៀត​បើ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​សូម​មន្ទីរ​សុខាភិបាល​មន្ទីរពេទ្យ​មណ្ឌល​សុខភាព​នៅ​ជិត​បំផុត​ដែលមាន​រថយន្ត​ពេទ្យ​សង្គ្រោះ​គួរតែ​ឬ​ត្រូវតែ​ចេញ​ជួយ​អន្តរាគមន៍​ដឹកជញ្ជូន​ជនរងគ្រោះ​រងរបួស​និង​ស្លាប់​ផងដែរ​។​នេះ​មកពី​ខាង​នគរបាល​ចរាចរណ៍​ទ្រោល​សភាព​ការ​ណ័​នេះ​លែង​បាន​ហើយ​៕S/