​នគរបាល​ចរាចរ​ត្រួតពិនិត្យ​រថយន្ត​ចំនួន​៧១​គ្រឿង​ធ្វើតេស្ត​ទឹក​ម៉ូត​

414
ចែករម្លែក

ដោយៈ​ប៉ែន​ខុន​/​កំពង់ចាមៈ​កាលពី​ថ្ងៃទី​១៣​ខែមិថុនា​ឆ្នាំ​២០១៩​ចាប់ពី​ម៉ោង​៧:០០​នាទី​ដល់​ម៉ោង​២៣:00​នៅ​ស្រុក​បាធាយ​ខេត្តកំពង់ចាម​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​សហការ​ជាមួយ​ជំ​នាយ​កា​រិ​ល័យ​នគរបាល​ចរាចរ​ផ្លូវគោក​និង​ជំនាញ​ស្រុក​បាធាយ​ចុះ​ត្រួតពិនិត្យ​ធ្វើតេស្ត​ទឹក​ម៉ូត​ស្វែងរក​សារធាតុ​ញៀន​។​

កម្លាំង​បាន​ត្រួតពិនិត្យ​លើ​អ្នកបើកបរ​រថយន្ត​ព្រូ​រថយន្ត​និង​កម្មករ​នៅ​ស្រុក​បាធាយ​ជា​លទ្ធផល​បាន​ត្រួតពិនិត្យ​រថយន្ត​ចំនួន​៧១​គ្រឿង​ធ្វើតេស្ត​ទឺ​ក​ម៉ូត​សរុប ១៤០​នាក់ មាន​អ្នកបើកបរ​ចំនួន ៧១​នាក់ ។​ព្រូ​រថយន្ត​ចំនួន​១២​នាក់​កម្មករ​ចំនួន​៥៧​នាក់​រកឃើញ​អ្នក​ជាប់​សារធាតុ​ញៀន​ចំនួន​៩​នាក់​មាន​អ្នកបើកបរ​ចំនួន​៥​នាក់​ព្រូ​រថយន្ដ​ចំនួន​៣​នាក់ និង​កម្មករ​ចំនួន​ម្នាក់​៕S/​