​នគរបាល​ចាប់​កម្ម​កររ​សំណង់​២​ក្រុម​ករណី​ផឹកស៊ី​ស្រវឹង​ប្រើ​ដាវ​កាប់​ចាក់​គ្នា​

1764
ចែករម្លែក

(​ព្រះសីហនុ​)៖​នគរបាល​ស្រុក​ព្រៃនប់​បាន​ចាប់ខ្លួន​កម្មករសំណង់​ចំនួន​បីនាក់​ពីបទ​ហឹ​ង្សា​ដោយ​ចេ​ត​មាន​ស្ថាន​ទម្ងន់ទោស និង​បាន​បង្ក​សំណុំរឿង​បញ្ជូន​ខ្លួន​និង​វត្ថុតាង ទៅ​តុលាការខេត្ត​ដើម្បី​ចាត់ការ​តាមច្បាប់ ។​

លោក​វរសេនីយ៍ត្រី​ហួ យ៉ៃ អធិការរង​នគរបាល​ស្រុក​ព្រៃនប់ ទទួល​ការងារ​ព្រហ្មទណ្ឌ បាន​ឲ្យ​ដឹងថា​កាលពី​វេលា​ម៉ោង ប្រមាណ​២២:៣០​នាទី យប់​ថ្ងៃទី​១១ ខែ មីនា ឆ្នាំ​២០១៨ មាន​កម្មករសំណង់​២​ក្រុម ផឹកស៊ី​ស្រវឹង បាន​ប្រើ​ដាវ កាំបិត​កាប់​ចាក់​គ្នា​នៅមុខ​ព្រលានយន្តហោះ​កងកេង នៅ​ភូមិ​ថ្ម​ធំ ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បណ្តាល​ឲ្យ​មាន​របួសស្នាម​។​

​លោក​វរសេនីយ៍ត្រី​ហួ យ៉ៃ​បាន​បន្តថា​ក្រោយមក​សមត្ថកិច្ច​បានចេញ​ធ្វើ​អន្តរាគមន៍ ស្រាវជ្រាវ បង្ក្រាប​មុខសញ្ញា បង្ក​ហិង្សា​ជាបន្ទាន់ ដោយ​ចាប់ខ្លួន ជនសង្ស័យ​បាន​ចំនួន​៣​នាក់​៖១.​ឈ្មោះ ណុប ហ៊ួ​ត ភេទ ប្រុស អាយុ ២៣ ឆ្នាំ បុខ​របរ​កម្មករសំណង់ មាន​ទីលំនៅ ភូមិ​ត្រាំ​ប៉ោ​ហ ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តព្រះវិហារ​(​ឃាត់ខ្លួន​)​។​២.​ឈ្មោះ រី សា​រុំ ភេទ ប្រុស អាយុ ២៣ ឆ្នាំ មុខរបរ កម្មករសំណង់ មាន​ទីលំនៅ ដូច​ឈ្មោះ​ខាងលើ​(​ឃាត់ខ្លួន​)
៣.​ឈ្មោះ ធឿន ចាន់​រស្មី ភេទ ប្រុស អាយុ ២៦ ឆ្នាំ មុខរបរ កម្មករសំណង់ មាន​ទីលំនៅ ភូមិ​វាល​លំផាត់ ឃុំ​អូរ​ដា ស្រុក​កំរៀង ខេត្ត​ដា​ត់​ដំបង​(​ឃាត់ខ្លួន​)​។​

លោក​ហួ យ៉ៃ បានបញ្ជាក់​បន្ថែមថា​៖ នៅ​យប់កើតហេតុ គូ​ជម្លោះ​ទាំងសងខាង ជា​កម្មករសំណង់​ដូចគ្នា បាន​ផឹកស្រា​ស្រវឹង ហើយ​ឈ្លោះប្រកែក​គ្នា រហូត​ឈានដល់​ការប្រើ​អំពើហិង្សា កាប់​ចាក់ទៅលើ ភាគី​ម្ខាង​ទៀត​បណ្ដាល​ឲ្យ​រងរបួស មាន​ចំនួន​៣​នាក់​៖
១.​ឈ្មោះ សេង ស៊ី​ដេ​ត ភេទ​ប្រុស អាយុ ៣៣ ឆ្នាំ មុខរបរ ជាងសំណង់ មាន​ទីលំនៅ ភូមិ​បឹង​ត្រាវ ឃុំ សូរគង ស្រុក​កងមាស ខេត្តកំពង់ចាម (​ត្រូវ​ក្បាល បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ )​។​
២.​ឈ្មោះ អង វាសនា ភេទ ប្រុស អាយុ ២០ ឆ្នាំ មុខរបរ កម្មករសំណង់ មាន​ទីលំនៅ​ដូច ឈ្មោះ​ខាងលើ​( រងរបួស​ត្រកៀក​)​។​៣.​ឈ្មោះ អែម វណ្ណា ភេទ ប្រុស អាយុ ២៣ ឆ្នាំ មុខរបរ កម្មករសំណង់ មាន​ទីលំនៅ ភូមិ​ថ្ម​ធំ ឃុំ រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ (​រងរបួស​ដៃ​ខាងស្តាំ )​។​

ក្រៅពី​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ខាងលើ​សមត្ថកិច្ច​ដកហូត​វត្ថុតាង​រួមមាន​ដាវ​ចំនួន​៦​ដើម​និង​កាំបិត​ច្នៃ​១​។​ករណីនេះ​នគរបាល​កំពុង​បន្ត​និតិ​វិធី​តាមផ្លូវ​ច្បាប់​៕S/

​នគរបាល​ចាប់​កម្ម​កររ​សំណង់​២​ក្រុម​ករណី​ផឹកស៊ី​ស្រវឹង​ប្រើ​ដាវ​កាប់​ចាក់​គ្នា​