​នគរបាល​ចាប់​រថយន្ត​ដឹកឈើ​មួយគ្រឿង​នៅ​ក្រុង​ច្បារមន​

180
ចែករម្លែក

ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តកំពង់ស្ពឺ​បាន​ចាប់​រថយន្ត​ដឹកឈើ​មួយគ្រឿង​នៅ​ចំណុច​ភូមិ​ភ្នំ​ដី​សង្កាត់​ច្បារមន​ក្រុង​ច្បារមន​ខេត្តកំពង់ស្ពឺ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​៤៩​និង​៥០​កាលពី​យប់​ថ្ងៃទី​២០​ខែសីហា​ឆ្នាំ​២០១៩​។​

​មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​សហការ​ជា​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ស្ពឺ​ចាប់​រថយន្ត​ដឹកឈើ​មួយគ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ​មួយគ្រឿង​ស្លាក​លេខ​ភ្នំពេញ​3D3348​នៅ​ចំណុច​ទីតាំង​ខា​លើ​។​មាន​ម្ចាស់​ឈ្មោះ​ប្រាជ្ញ​វណ្ណ​នី​ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ​បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ត្រពាំង​ទន្លេ​ឃុំ​ក្រពុំ​ឈូក​ស្រុក​កោះអណ្តែត​ខេត្តតាកែវ​។​ប្រភព​បាន​បន្តថា​ចំពោះ​រថយន្ត​និង​ឈើ​យកមក​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ស្ពឺ រង់ចាំ​វាស់វែង និង បន្ត​នីតិវិធី​៕S/​

#