​នគរបាល​ចែក​សៀវភៅ​ស្នាក់នៅ​ក​២​ជូន​ប្រជាពលរដ្ឋ​១១​គ្រួសារ​

210
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញ​:​កាលពី​ព្រឹក​ថ្ងៃទី​២១​ខែកញ្ញា​ឆ្នាំ​២០១៩​នគរបាល​ប៉ុស្ដិ៍​អូ​បែកក្អម​ដឹកនាំ​ដោយ​លោក​សារឹម​វុទ្ធី​អធិការរង​ទទួល​ផែន​ស្ថិតិ​ក្រោម​បញ្ជា​រលោក​វរសេនីយ៍ឯក​ហ៊ួ​រ​ម៉េង​វ៉ាង​អធិការ​ខណ្ឌ​សែន​សុខ​បន្ត​ចុះ​ចែក​សៀវភៅ​ស្នាក់នៅ​ជូន​ប្រជាពលរដ្ឋ​១១​គ្រួសារ​ដែល​រស់ក្នុង​មូលដ្ឋាន ។

​ការចុះ​ចែក​ផ្ទាល់​នូវ​សៀវភៅ​ស្នាក់នៅ​ដឹកនាំ​ដោយ​លោក​សារឹម​វុទ្ធី​អធិការរង​ទទួល​ផែន​ស្ថិតិ​ចែក​សៀវភៅ​ស្នាក់នៅ​ចំនួន​១១​គ្រួសារ​សរុប​មនុស្ស​៦០​នាក់​ប្រុស​៣០​នាក់​អាយុ​១៨​ឆ្នាំ​ឡើង​៥៤​នាក់​ស្រី​២៦​នាក់​រស់នៅ​ក្នុងភូមិ​ទ្រុងមាន់ សង្កាត់​អូ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​

​លោក​បាន​ផ្សព្វផ្សាយ​គោលនយោបាយ​ភូមិ​សង្កាត់​មាន​សុវត្ថិភាព​នឹង​ផលប៉ះពាល់​គ្រឿងញៀន​ដោយឡែក​ចំពោះ​បញ្ហា​ល្បែងស៊ីសង​និង​គ្រឿងញៀន​គឺជា​បញ្ហា​ធំ​។​ដូច្នោះ​ហើយ​សូមឱ្យ​បងប្អូន​ប្រជាពលរដ្ឋ ចូលរួម សហការ ណ៍ និង រាយការណ៍​ជូន​សមត្ថកិច្ច​នៅតាម​មូលដ្ឋាន​ដែល​បងប្អូន​រស់នៅ​ដើម្បី ទប់ស្កាត់​ឱ្យបាន​មុន​និង​ទាន់ពេលវេលា​ហើយ​អាជ្ញាធរ​នឹង​ប្រឹងប្រែង​បម្រើ​ប្រជាពលរដ្ឋ​មិន​ខ្លាច​នឿយហត់ ឡើយ ៕S/​

#