​នគរបាល​បញ្ជូនទៅ​បុរស​ម្នាក់​និង​ម៉ា​ទឹកកក​ជិត​១០​ថង់​តុលាការ​

933
ចែករម្លែក

​ដោយៈ​គ្រញូង​បាត់ដំបងៈ​បុរស​ម្នាក់​រួម​នឹង​វត្ថុតាង​ម៉ា​ទឹកកក​៩​ថង់​ទម្ងន់​១,៨០​ក្រាម​ត្រូវ​កម្លាំង​ប្រឆាំង​គ្រឿងញៀន​ខេត្តបាត់ដំបង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​កាលពី​រសៀល​ថ្ងៃទី​២៥​ខែសីហា​ឆ្នាំ​២០១៨​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។

​បុរស​សង្ស័យ​រូបនេះ​ត្រូវ​កម្លាំង​ផ្នែក​ជំនាញ​គ្រឿងញៀន​នៃ​អធិការនគរបាល​ក្រុង​បាត់ដំបង​ឃាត់ខ្លួន​បាន​កាលពី​រសៀល​ថ្ងៃទី​២៤​ខែសីហា​ឆ្នាំ​២០១៨​នៅ​ចំណុច​ភូមិ​ក្តុល​សង្កាត់​ក្តុល​ដូនទាវ​ក្រុង​បាត់ដំបង​។​

​លោក​ស៊ាន​សុ​ណា​ល់​នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​មានឈ្មោះ​អូន អឿន​ហៅ​ម៉ោ​ល​អាយុ​២៤​ឆ្នាំ​រស់នៅ​ភូមិ​សង្កាត់​ខាងលើ​។​សមត្ថកិច្ច​ដកហូត​បា​ន​វត្ថុតាង​រួមមាន​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ម៉ា​ទឹកកក​(ICE)​ចំនួន​៩​ថង់​ទម្ងន់​១,៨០​ក្រាម ដាវ​សា​ម៉ូ​រ៉ៃ​១​ដើម ដែកកេះ​២ អំពូល​កែឆ្នៃ​សម្រាប់​ជក់​ថ្នាំញៀន​២​។

​បច្ចុប្បន្ន​ជនសង្ស័យ​រួម​នឹង​វត្ថុតាង​ត្រូវ​កម្លាំង​ជំនាញ​បញ្ជូនទៅ​សាលាដំបូង​ចាត់ការ​តាម​នីតិវិធី​៕S/

​នគរបាល​បញ្ជូនទៅ​បុរស​ម្នាក់​និង​ម៉ា​ទឹកកក​ជិត​១០​ថង់​តុលាការ​