​នគរបាល​ប៉ុស្ដិ៍​កា​កាប​ទី​២​ចែក​សៀវភៅ​ស្នាក់នៅ​១១​គ្រួសារ​ជូន​ប្រជាពលរដ្ឋ​

879
ចែករម្លែក

ដោយៈ​ចាន់តូៈ​ភ្នំពេញៈ​កាលពី​ថ្ងៃទី​១០​ខែមិថុនា​ឆ្នាំ​២០១៩​នគរបាល​ប៉ុស្ដិ៍​កា​កាប​ទី​២​ដឹកនាំ​ដោយ​លោក​ភា​ប្រុស​នាយប៉ុស្ដិ៍​ក្រោម​បញ្ជា​រលោក​វរសេនីយ៍ឯក​យឹម​សារ៉ាន់​អធិការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បន្ត​ចុះ​ចែក​សៀវភៅ​ស្នាក់នៅ​ជូន​ប្រជាពលរដ្ឋ​១១​គ្រួសារ​ដែល​រស់ក្នុង​មូលដ្ឋាន ។

​លោកនាយ​ប៉ុស្ដិ៍​បាន​ផ្ដាំផ្ញើរ​ក៏ដូចជា​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​គ្រួសារ​មិនទាន់​បានធ្វើ​និង​គ្រួសារ​ដែល​ទើប​ផ្លាស់​មក​ថ្មី​រួសរាន់​មក​ធ្វើឱ្យបាន​គ្រប់ៗ​គ្នា​និង​អាច​បន្តធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​បាន​បន្តទៀត ។​

លោក​បាន​បន្តទៀតថា ដោយឡែក​ចំពោះ បញ្ហា ល្បែងស៊ីសង និង គ្រឿងញៀន គឺជា បញ្ហា ធំ ដូច្នោះ ហើយ សូមឱ្យ​បងប្អូន ប្រជាពលរដ្ឋ ចូលរួម សហការ ណ៍ និង រាយការណ៍ ជូន សមត្ថកិច្ច នៅតាម មូលដ្ឋាន ដែល បងប្អូន រស់នៅ ដើម្បី ទប់ស្កាត់ ឲ្យ បាន មុន និង ទាន់ពេលវេលា​៕S/