​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ចុះបង្ក្រាប​ឱសថ​ក្លែងក្លាយ​៦​មុខ​នៅ​ស្រុក​ឧដុង្គ​

872
ចែករម្លែក

​ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​កម្លាំង​នគរបាល​ចម្រុះ​បាន​ចុះបង្ក្រាប​ឱសថ​ក្លែងក្លាយ​ចំនួន​៦​មុខ​ដឹកនាំ​ដោយ​លោក​វេជ្ជៈបណ្ឌិត ជិន កែវ​សុវណ្ណ អនុប្រធាន​មន្ទីរ​សុខាភិបាល ខេត្តកំពង់ស្ពឺ និង​លោក​ពីង​ពៅ​នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​។​ការបង្ក្រាប​នេះ​ធ្វើឡើង​នៅ​ចំណុច​ផ្សារ​បាត់ដឹង​ស្រុក​ឧដុង្គ​ខេត្តកំពង់ស្ពឺ​កាលពី​ថ្ងៃទី​២០​ខែមិថុនា​ឆ្នាំ​២០១៨​។​

​លោក​ពីង​ពៅ​នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បាន​ឲ្យ​ដឹងថា​ការបង្ក្រាប​ឱសថ​ក្លែងក្លាយ​នេះ​មាន​ចំនួន​២៤​កន្លែង​។ ក្នុងនោះ​គ្មាន​លិខិតអនុញ្ញាត​ចំនួន​២​កន្លែង​ដែល​ម្ចាស់​១-​ឈ្មោះ កុយ រី​រិ​ទ្ធិ ភេទ​ស្រី អាយុ ៥៩​ឆ្នាំ​នៅ​ភូមិ​ផ្សារ​បាត់ដឹង ឃុំ​ក្សេមក្សាន្ត ស្រុក​ឧដុង្គ​។

២-​ឈ្មោះ នី សុ​ភី ភេទ​ប្រុស អាយុ ២៦​ឆ្នាំ​នៅ​ភូមិ​ផ្សារ​បាត់ដឹង ឃុំ​ក្សេមក្សាន្ត ស្រុក​ឧដុង្គ ។​និង​បាន​ដកហូត​ឱសថ​គ្មាន​ចុះបញ្ជី​ការ និង​ឱសថ​ហាម​លក់​ចំនួន​៦​មុខស្មើ​នឹង​៤.០៩០​គ្រាប់​ហើយ​បាន​ឲ្យ​ម្ចាស់​ទីតាំង​ទាំងពីរ​រត់ការ​មានច្បាប់​ឡើងវិញ​និង​ធ្វើ​កិច្ចសន្យា​អប់រំ​លក្ខណៈ​បច្ចេកទេស និង​អនាម័យ​ក្នុង​បន្ទប់​ថែទាំ ព្យាបាល​ជំងឺ​។​

​ប្រភព​ដដែល​បន្តថា​ក្រោយពី​ឲ្យ​ម្ចាស់​ឱសថស្ថាន​ពី​ទីតាំង​ធ្វើ​កិច្ចសន្យា​មានច្បាប់​ឡើងវិញ​ហើយ​លោក​និង​កម្លាំង​បាន​បន្ត​ត្រួតពិនិត្យ​ឱសថ​នៅតាម​ឱសថស្ថាន​ផ្សេងទៀត​និង​បាន​ពន្យល់​ណែនាំ​ពី​របៀបរបប​ថែទាំ​ឱសថ និង លក្ខ​ណះ​បច្ចេកទេស​អនាម័យ​ក្នុង​បន្ទុប់​ថែទាំ ព្យាបាល​ជំងឺ​។​

ចំពោះ​ឱសថ​ដែល​បាន​ដកហូត​បាន​ត្រូវ​ជំនាញ​យកមក​រក្សាទុក​នៅ​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ស្ពឺ​ដើម្បី​បំផ្លាញចោល​៕S/

​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ចុះបង្ក្រាប​ឱសថ​ក្លែងក្លាយ​៦​មុខ​នៅ​ស្រុក​ឧដុង្គ​