​នគរបាល​ស្រុក​ពួក​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​យក​សាំង​ចាក់​ដុត​ទៅលើ​ក្មេង​

383
ចែករម្លែក
  • 26
    Shares

ដោយ​បាយ័ន​/​សៀមរាប​៖​កាលពី​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៩ ឈ្មោះ តែម មឿត ភេទ​ស្រី (​តែងខ្លួន​ធ្វើ​ប្រុស​) អាយុ​៣៩​ឆ្នាំ នៅ​ភូមិ​កោ​ក​ក្នាំ​ង ឃុំ​រើ​ល ស្រុក​ពួក ខេត្តសៀមរាប បាន​យក​សាំង​មួយ​គម្រប​ដប​ចាក់​ដុត​ទៅលើ​ជនរងគ្រោះ​ឈ្មោះ ពន ប៉ិន ភេទ​ប្រុស អាយុ​៩​ឆ្នាំ ជា​អ្នកជិតខាង​រស់នៅក្នុង​ភូមិ​ជាមួយគ្នា​បណ្តាលឱ្យ​ជនរងគ្រោះ​ឆេះ​រលាត់ស្បែក​មួយ​ចំហៀង​ខ្លូន​ផ្នែក​ខាងឆ្វេង​។

​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​បញ្ជូន​យកមក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ជ័យ​វរ្ម័នទី​៧​។ តាម​ការបំភ្លឺ​របស់​គ្រូពេទ្យ​ជន​គ្រោះ​រួច​ផុតពី​គ្រោះថ្នាក់​ដល់​ជីវិត​ពេលនេះ​កំពុង​បន្ត​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​។​មូល​ហេតុដែល​បណ្តាលឱ្យ​មាន​ហេតុការណ៍​នេះ​កើតឡើង​ដោយសារ​ជនរងគ្រោះ​បាន​លួច​លុយ​ជនសង្ស័យ​អស់​ចំនួន​១០.០០០​រៀល​។​

ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​យើង​បាន​ចុះ​ស្រាវជ្រាវ​ដល់​កន្លែងកើតហេតុ​និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក​។​សមត្ថកិច្ច​បញ្ជាក់​ថាជ​ន​សង្ស័យ​ពេលនេះ​សមត្ថកិច្ច​កំពុង​អនុវត្ត​បន្ត​តាម​នីតិវិធី​៕S/

​នគរបាល​ស្រុក​ពួក​បាន​ឃាត់ខ្លួន​ជនសង្ស័យ ដែល​បយក​ចាក់​សាំង​ដុត​ទៅលើ​ក្មេង​(​រូបថត​សមត្ថកិច្ច​)​