​នគរបាល​អន្តោប្រវេសន៍​បណ្ដេញ​ជនជាតិ​វៀតណាម​ចំនួន​៨​នាក់​រស់នៅ​ខុសច្បាប់​

181

(​ភ្នំពេញ​)៖​កាលពី​ព្រឹក​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ នាយកដ្ឋាន​ស៊ើប​អ​ង្គេ​ត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​បណ្ដេញ​ជនជាតិ​វៀតណាម​ចំនួន​៨​នាក់ (​ស្រី​១​នាក់ ) ចេញពី​ប្រទេស​កម្ពុជា តាម​ច្រកទ្វារ​អន្តរជាតិ​បាវិត បន្ទាប់ពី​ពួកគេ​បាន​រង​នូវ​ការចាប់ខ្លួន ពាក់ព័ន្ធ​ការរស់នៅ និង​ធ្វើការ​ខុសច្បាប់​។​

លោក អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បាន​ប្រាប់ថា ជនជាតិ​វៀតណាម​ទាំងនេះ ត្រូវបាន​នាំខ្លួន​មកពី​ខេត្ត​ប៉ៃលិន និង​រាជធានី​ភ្នំពេញ ពីបទ​លួច​ឆ្លងដែន មក​ស្នាក់នៅ​ដោយ​ខុសច្បាប់ គ្មាន​លិខិតឆ្លងដែន​៕S/​ដោយៈ​សាវ​រក្ស​

-​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បណ្ដេញ​ជន​ជាតិ​វៀតណាម​ចំនួន​៨​នាក់​ពាក់ព័ន្ធ​ការរស់នៅ និង​ធ្វើការ​ខុសច្បាប់​