​នគ​បាល​ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ​គ្រឿង​បីនាក់​នៅ​ស្រុក​បសេដ្ឋ​

988
ចែករម្លែក

​ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​កម្លាំង​នគរបាល​បាន​ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ចំនួន​បីនាក់​រួមទាំង​វត្ថុតាង​២១​កញ្ចប់​។​ការឃាត់ខ្លួន​នៅ​ចំណុច​ភូមិ​កែ​ស្រែង​ឃុំ​ទួល​អំពិល​ស្រុក​បសេដ្ឋ​ខេត្តកំពង់ស្ពឺ​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃទី​៤​ខែមេសា​ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​ស្រុក​បានឱ្យដឹងថា​មុខសញ្ញា​ដែល​ឃាត់​នោះ​មានឈ្មោះ​មាន​ពៅ​ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ​នៅ​ភូមិ​ឃុំ​ខាងលើ​។​មុន​ឃាត់ខ្លួន​មាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ថា​មាន​ករណី​ជួញដូរ​គ្រឿងញៀន​នោះ​កម្លាំង​នគរបាល​បាន​ប្រតិបត្តិការ​ភ្លាមៗ​។​រកឃើញ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​ចំនួន​២១​ក​ញ្ចា​ប់​ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ចំនួន​១ ទូរស័ព្ទ​ម៉ាក ស៊ីម​តិច​(​ចិន​) ចំនួន​១​គ្រឿង ។​

​ប្រភព​បាន​បន្តថា​ដាវ​ចំនួន ១​ដើម​ដែកកេះ​ចំនួន​៤​ថង់​សំរាប់​ច្រក​សារធាតុ​ញៀន​ចំនួន​២៥​ថង់ ប្រាក់​ដុង​ចំនួន​១០០ម៉ូតូ​ចំនួន​២​គ្រឿង​ម៉ាក​C100​កូរ៉េ​ពណ៌​ក្រហម​គ្មាន​ស្លាក​លេខ​២​ម៉ាក​ស្មាស់​វី​ព​ណ៏​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1A2563​និង​សំភារៈ​សំរាប់​ប្រើប្រាស់​មួយចំនួនទៀត​។​

ករណីនេះ​ជំនាញ​បាន​ដំណើរការ​ឃាត់ខ្លួន​មុខសញ្ញា​ចំនួន​២​នាក់​ទៀត ១​ឈ្មោះ​ជាតិ​សំអាត ប្រុស​អាយុ ៣៤​ឆ្នាំ​នៅ​ភូមិ​ព្រៃ​ស្រ​ឡែ​ង​ឃុំ​ទួល​អំ​ពឹ​ល ស្រុក​បសេដ្ឋ​២ ឈ្មោះ​ម៉ែន​សីហា​ប្រុស​អាយុ​២៣​ឆ្នាំ​នៅ​ភូមិ​ព្រៃ​ស្រូ​ឃុំ​ពោធិ​អង្គ្រង​ស្រុក​បសេដ្ឋ​។ ជនសង្ស័យ​ទាំងបី​នាក់​និង​វត្ថុតាង​យកមក​អធិការ នគ​បាល​ស្រុក​កសាង​សុំ​ណុំ​រឿង​បញ្ជ​ន​ទៅ​ស្នងការ​នគ​បាល​ខេត្ត​ចាត់ការ​តាម​នីតិវិធី ៕S/

​នគ​បាល​ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ​គ្រឿង​បីនាក់​នៅ​ស្រុក​បសេដ្ឋ​