​នរណា​ទៀត ដែល​នឹងត្រូវ​បន្ត​ដើរចេញ​នោះ ?

232
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by K-Cement សម្រាប់​យប់ ថ្ងៃទី​២៧ កក្កដា ខាងមុខនេះ នឹងមាន​អ្នក​ប្រដាល់ ២ រូប​បន្ថែមទៀត រីករាយ ដែល​ឈ្នះ​កៅអី សម្រាប់​ការប្រកួត​ជម្រុះ នៅ​ជុំ​ទី​២ ហើយក៏​មាន​អ្នក​ប្រដាល់ ២ រូប​ទៀត​ដែរ ដែល​ត្រូវ​វេច​បង្វិច ត្រឡប់ទៅផ្ទះ​វិញ ។​

​អ្នក​ប្រដាល់​ជើងចាស់ ឆាយ មាស ក្លិប​សំរោង​កោង​កីឡា ខេត្តបាត់ដំបង ត្រូវ​ជួប​ប្រកួត​ជាមួយ អ្នក​ប្រដាល់​ជើងចាស់​ដូចគ្នា គឺ​អ្នក​ប្រដាល់ ភួង ពិសិដ្ឋ ក្លិប​ខេត្ត​រតនគីរី ។​

​ពួកគេ មិនមែនជា​អ្នក​ប្រដាល់ ដែលមាន​ឈ្មោះ បោះ​សម្លេង​ខ្លាំង​នោះទេ តែ​ពួកគេ វ៉ៃ​ល្អ ហើយ​អ្នក​ប្រដាល់​ទាំង ២ រូបនេះ ហាក់ដូចជា​មិនមាន ប្រវត្តិ​បរាជ័យ កណ្ដាល​ទីនោះ​ឡើយ ។ នៅក្នុង​ការប្រកួត ទោះបី​គេ​ជួប​បរាជ័យ ក៏​គេ​វ៉ៃ​បាន​ចប់​ទឹក ហើយ​អ្នកឈ្នះ និង អ្នកចាញ់ ពិតជា​ទ្រមខ្លួន​ដូចគ្នា ។​

ឆាយ មាស និង ភួង ពិសិដ្ឋ​

​ឆាយ មាស មាន​ផ្លែ​វ៉ៃ ល្អ​រហ័ស​ទាំង​ជ​ង្ក​ង់ ទាំង​កណ្ដាប់ដៃ កែង គេ​ប្រើ​បាន​ទាំង​ព្រម តែ​ការ​វ៉ៃ​ចេញ​របស់គេ​ហាក់ដូចជា​មិនសូវ មាន​កលល្បិច ព្រោះ​ការ​វ៉ៃ​ចេញ មាន​លក្ខណៈ​ត្រង់ៗ ជាហេតុ​ធ្វើ​ឲ្យ​គូប្រកួត ងាយ​នឹង​ការពារ​បាន​។ ចំពោះ ភួង ពិសិដ្ឋ វិញ កណ្ដាប់ដៃ​គេ​ធ្ងន់​ណាស់ ហើយក៏​ពិបាក​ការពារ​ដែរ ។​

​ជំនួប​រវាង អ្នក​ប្រដាល់​ទាំង ២ រូបនេះ ឱកាស​សម្រាប់​ពួកគេ យកឈ្នះ​គ្នា មុន​បញ្ចប់​ទឹក ទំនងជា​មិនអាច​ទៅរួច​នោះទេ ។ នរណា ខ្ទាត​ចេញពី​ការប្រកួត ហើយ​នរណា បាន​កៅអី សម្រាប់​ជុំ​ទី​២ ទៀត ?​។​

​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះដែរ លីន វីរៈ ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ព្រឿង សុជាតិ របស់​សមាគម​ប្រដាល់ ក្រសួងការពារជាតិ​។​

លីន វីរៈ និង ព្រឿង សុជាតិ​

​បើ​និយាយ​ពី​ជីវិត លើស​ង្វៀន សុជាតិ ចាស់វស្សា ជាង​វីរៈ តែមួយ​រយៈ​នេះ វីរៈ​គេ​បានក្លាយ ជា​អ្នក​ប្រដាល់ ដែល​មិន​ស្រួល​បង្ក្រាប​នោះទេ ។ ជាមួយនឹង​ភាព​មាន​អំណួត​នោះ អ្នក​ប្រដាល់​រូបនេះ មាន​កែង​ច្បាស់ ទាត់​ចេញ​រហ័ស ឯ​ជង្គង់ ក៏​មិន​ស្រួល​ទប់ទល់​ដែរ ។​

​សុជាតិ គេ​ហាក់ដូចជា មិនសូវ​ចូល​ក្លិប ដើម្បី​ហ្វឹកហាត់​ឡើយ ។ ការប្រកួត​កន្លងមក គេ​សង្កេតឃើញថា បន្ទាប់ពី​ឆ្លង​ផុត ២ ឬ ៣ ទឹក កម្លាំង​របស់គេ ធ្លាក់ចុះ​តែម្ដង ។ អ្នក​ប្រដាល់​រូបនេះ មាន​កលល្បិច​វ៉ៃ ល្អ​រហ័ស និង​ពូកែ​ការពារ ។ នរណា ខ្ទាត​ចេញពី​ការប្រកួត​នេះ ?​។​

​ចំពោះ​ការប្រកួត​ជា​មិត្តភាព រវាង​កម្ពុជា និង​ថៃ​នោះ អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា ធឿន ធារ៉ា របស់​ក្លិប​អេ​ភូ​ថង​កីឡា ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ កាំ​ឡៃ ភី​ត (Kamlai Phit) ៕v

ធឿន ធារ៉ា និង កាំ​ឡៃ ភី​ត​